សូមស្វាគមន៍មកកាន់គេហទំព័រយើងខ្ញុំ យើងខ្ញុំមានព័ត៌មានជាច្រើនសម្រាប់លោកអ្នក ព្រមទាំងគំនិតជាច្រើនថ្មីៗថែមទៀតផង... លោកអ្នកអាចទំនាក់ទំនងយើងខ្ញុំបានតាមរយៈ Email : tanglaiheang168@gmail.com Facebook : tang laiheang សូមអរគុណ...

ពាក្យស្លោកខ្មែរ

Wednesday, July 10, 2013

ប្រជាជន​ខ្មែរ និង សមុទ្រ នា​សម័យបុរាណ

​យើង​មាន​ភ័ស្តុតាង​ជាច្រើន​ដែល​បង្ហាញ​ឲ្យ​ដឹងថា មាន​ទំនាក់ទំនង​រវាង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន និង​ភូមិភាគ​អាស៊ីអាគ្នេយ៍ យ៉ាងហោចណាស់​ជាទូទៅ​ក៏​ចាប់តាំងពី​យុគ​វប្បធម៌​សំ​រិ​ទ្ធិ​ដែរ ។ ទំនាក់ទំនង​អន្តរជាតិ​នេះ​ឆ្លុះបញ្ចាំង​តាមរយៈ​វិស័យ​សិល្បៈ​វប្បធម៌ ជាពិសេស​ស្គរ​មហោរធឹក និង​ជួង​សំរិទ្ធ ដែល​គេ​ជួបប្រទះ​នៅ​តំបន់​យូ​ណ្ណាន​, ប្រទេស​វៀត​ខាងជើង ?​អតីត​ប្រទេស​កម្ពុជា (​ខ្មែរ​បច្ចុប្បន្ន​, ថៃ លាវ និង​វៀតណាម​ខាងត្បូង​) ប្រទេស​ភូមា ម៉ាឡេស៊ី (​មល​យូ​) និង​ឥណ្ឌូនេស៊ី ។
​    ​ជាការ​ពិតណាស់​ដែល​វត្ថុ​សិល្បៈ​បុរាណ​ទាំងនោះ បាន​ឲ្យ​ដឹងថា មានការ​ផ្លាស់ប្តូរ​បច្ចេក​វិទ្យា ដូចជា​ការផលិត​ដោយ​ប្រើ​ពុម្ព ការតុបតែង​ក្បាច់ក្បូរ​លំអ និង​ឯកភាព​ខាង​ជំនឿ​សាសនា ក្នុង​ភូមិភាគ ខាងលើនេះ​ក៏​មែនពិត ក៏ប៉ុន្តែ​ទន្ទឹមនឹងនេះ អត្ថិភាព​នៃ​ការធ្វើដំណើរ​តាម​គោក ក៏មាន​ការធ្វើដំណើរ​តាមផ្លូវ​សមុទ្រ ដោយ​ប្រើ​ទូកវែង​ដែរ ដូចដែល​គេ​បាន​ឆ្លាក់​រូបភាព​នៅលើ​ថាស​ស្គរ​សំ​រិ​ទ្ធិ​ជា​សក្ខីកម្ម​ស្រាប់ ។​

ផែនទី​នៃ​អតីត​ប្រទេស​កម្ពុជា នា​សម័យបុរាណ របស់ សម្តេច​នរោត្តម​សីហនុ គូរ​នៅ​ឆ្នាំ ១៩៦៦ និង ផែនទី​នៃ​ឥណ្ឌូចិន ​នៅ​ស​.​វ​ទី ១៧ - ១៨ (​ឯកសារ​ចេញពី Edmond Chassigneux, L’ Indochine មុន​ឆ្នាំ ១៩៥០)

​     ​លទ្ធភាព​នឹង​សាងសង់ ក៏ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​បុព្វការី​ជន​ខ្មែរ​ពុំទាន់​មាន​កប៉ាល់​ធំៗ​សម្រាប់ធ្វើ​ជំនួញ ឬ​ច​ម្យាំ​ង​នៅឡើយ​ដែរ ។ វិស័យ​នាវាចរណ៍​ខ្មែរ​ត្រូវបាន​បង្កើតឡើង​នា​ដើម​សម័យ​ប្រវត្តិសាស្ត្រ តាមរយៈ​ឥណ្ឌូ​វូប​និ​យ​កម្ម​ដែរ (​ដោយហេតុថា ជាង​ពេលណាៗ​ទាំងអស់ រវាង​សតវត្ស​ទី ២ និង​ទី ៣ នៃ​គ​.​ស នា​សម័យ​នគរ​ភ្នំ ប្រជាជន​ខ្មែរ​បាន​អភិវឌ្ឍន៍​ប្រទេស​របស់ខ្លួន​ឲ្យ​ក្លាយទៅជា​មហាអំណាច​ខាង​ នាវាចរណ៍​សមុទ្រ​យ៉ាង​ប្រាកដ ។ ភាពរុងរឿង​រីកចំរើន ខាង​នាវាចរណ៍​សមុទ្រ​ត្រូវបាន​កត់ត្រា​ដោយ​កាល​ប្ប​ប្រវត្តិ​ចិន​នា​ដើម​ សតវត្សរ៍​ទី ១ នៃ​គ​.​ស ដែល​ធ្លាប់មាន​ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម និង​ផ្លូវ​ការទូត​ជាមួយ​នគរ​ភ្នំ ឬ​ហ្វូ​-​ណន ដែលជា​រដ្ឋ​បុ​រេ​អង្គរ​ខ្មែរ​មុនដំបូង​បង្អស់ នៅក្នុង​អាស៊ីអាគ្នេយ៍​យើង​នេះ ។
    ​លោក​បាន​ចុះទូក​នៅ​កំពង់ផែរ វេន​ឆូវ នៅ​ឆូ​-​គាង ហើយដោយ​ធ្វើដំណើរ​តាម​ទិស​ត្បូង​-​លិច​, គេ​ឆ្លងកាត់​កំពង់ផែរ​នៃ Prefeclus ហ្វូ​-​គាន​, ក្វាង​តុង និង​ក្រៅ​សមុទ្រ​, គេ​ឆ្លងកាត់​សមុទ្រ​នៃ​កោះ​ទាំង ៧ (​ហ្សី​-​ឆូវ​, ក្រុម​កោះ​កាយា​), គេ​ឆ្លងកាត់​សមុទ្រ​ឥ​ណ្ណា​ម ហើយ​ដល់​ចម្ប៉ា​, ដោយមាន​ខ្យល់​ល្អ​, មកដល់​ឆេន​-​ពូ​, ដោយ​ប្រើពេល ១៥​ថ្ងៃ (​តំបន់​កាប់​សាំង​ហ្សា​ក់ ឬ​បា​រៀ​) គឺ​ព្រំដែន​កម្ពុជា ។ ដ​យ​ពី ឆេន​-​ពូ​, ធ្វើដំណើរ​បន្ត​ដោយ​យក​ទិស​ខាងត្បូង​-​លិច ១/៦ លិច​, គេ​ឆ្លងកាត់​សមុទ្រ គេ​ន លេន (​ពូ​លោ​កុង​
​ដ័​រ​) និង​គេ​នឹង​ចូល​មាត់ទន្លេ​មេគង្គ ។​

ផែនទី​នៃ​ជ្រោយ​ឥណ្ឌូចិន របស់​ព្រះសង្ឃ​បារាំង ឈ្មោះ ឌុយ វ៉ាល់ ឆ្នាំ ១៩៨៦ និង ផែនទី​កម្ពុជា​ក្រោម ដែល​បង្ហាញ​នូវ​ឥទ្ធិ​ភាព​នៃ​សមុទ្រ (​ឯកសារ​ចេញពី Edmond Chassigneux, L’ Indochine មុន​ឆ្នាំ ១៩៥០)​

​     ​មុននេះ​បន្តិច នា​សតវត្សរ៍​ទី ២ និង​ទី ៣ នៃ​គ​.​ស កាល​ប្បវត្តិ​ចិន​បាន​ឲ្យ​ដឹងថា : ទំព័រ​ប្រវត្តិសាស្ត្រ
​បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​១១២៨ ដើម្បី​ពង្រឹង​កងទ័ព​ខ្មែរ​ដែល​កំពុងត​ទល់នឹង​ទ័ព​ឥ​ណ្ណា​ម នៅ​ហា​ទិន ព្រះបាទ​សុរិយា​វរ្ម័ន បាន​ត្រាស់បង្គាប់​ឲ្យ​សំពៅ​ចម្បាំង​ខ្មែរ​ចំនួន ៧០០ ឲ្យ​ទៅកាន់​ទីនោះ​ដោយ​ស្របតាម​ឈូង​សមុទ្រ​ចម្ប៉ា ។​
​    ​ដូចនេះ​យើង​ឃើញថា តាំងពី​បុរាណកាល​ព្រះរាជា​ខ្មែរ​អង្គ​នេះ​បាន​គ្រប់គ្រង​ដែនដី​ខ្មែរ​ដែល​ ទ្រង់​បាន​បង្កើតឡើង ហើយ​ការពារ​ដោយ​ខ្លួនឯង ។ អ្វីដែល​ត្រូវ​រំលឹក​នៅទីនេះ គឺ​នា​សម័យ​នោះ ដែនដី​សណ្តរ ពោលគឺ​ផ្នែក​ខាងក្រោម​នៃ​ដង​ទន្លេមេគង្គ ដែល​សព្វថ្ងៃ​បានក្លាយ​ទៅ​ផ្លូវ​សមុទ្រ គឺជា​សរសៃឈាម​សេដ្ឋកិច្ច​របស់​ខ្មែរ ប្រទេស​វៀតណាម​ខាងត្បូង ដែលមាន​ព្រំប្រទល់​ជាប់​និង​ឈូង​សមុទ្រ​ចម្ប៉ា នៅ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​នៅឡើយ ។ ដូច្នេះហើយ​ការប្រើ​នាវាច​ម្បា​តាំងពី​បុរាណកាល​ព្រះ​កាន់​ហា​ទិន​ប្រទេស​ឥ​ ណ្ណា​ម​ម មិនមាន​ភាពលំបាក​លំបិន​ទេ ។ មួយ​កងទ័ព​ចាម​នា​សម័យ​នោះ​ដែល​នៅ​ត្រួតត្រា​នគរ​របស់ខ្លួន​នៅឡើយ​ដែរ គឺជា​សម្ព័ន្ធមិត្ត​របស់​ខ្មែរ ។ បើ​និយាយ​ទង្វើ​នេះ​អាចធ្វើ​ទៅបាន​លុះត្រាតែ​មានការ​សហការ​ពី​កង​ទ័​ព័ព​ ចម្បាំង​ផងដែរ​។

ចម្លាក់​ចម្បាំង​កងទ័ព​ខ្មែរ​-​ចាម តាមផ្លូវ​ទឹក ឆ្លាក់​លើ​ប្រាសាទបាយ័ន ចុង​ស​.​តទី ១២ (​ម​.​ត ២០០៨)

​     ​អាទិភាព​នៃ​វិស័យ​នាវា​វាច​រណ៍​ខ្មែរ ដែលជា​កត្តា​ចម្បង​នៃ​វឌ្ឍនភាព និង ភាពរឹងមាំ​នៃ​អំណាច​យោធា និង កិត្យានុភាព​សេដ្ឋកិច្ច ត្រូវបាន​បាត់បង់​សក្តានុពល​ទៅវិញ​នៅ​សម័យ​ក្រោយមក ។ កុំភ្លេចថា នា​សម័យ​នគរ​ភ្នំ ខ្មែរ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច មិន​គ្រាន់តែ​ជាមួយ​ចិន​ទេ ក៏ប៉ុន្តែ​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី និ​កោះ​ស៊ូ​ម៉ា​ត្រា ដោយ​ពិសេស​ជាង​នេះ​ទើត គឺ​ប្រទេស​ឥណ្ឌា និង ចក្រភព​រ៉ូ​ម៉ាំង ។ ស្ថានភាព​នេះ មិន​ខុសពី​ស្ថានភាព​នៅ​ប្រទេស​ចម្ប៉ា ឬ​លិ​ន​យី​ទេ ដែល​វត្តមាន​ត្រូវបាន​រលត់ ហើយ​ជំនួស​ដោយ​ប្រទេស​វៀតណាម​សព្វថ្ងៃ ។ ដើមឡើយ គ្រាន់តែ​ជា​សហគមន៍​កសិកម្ម ដែល​មិនមាន​អំណាចកណ្តាល ឬ​រដ្ឋ​នៅឡើយ ។ សហគមន៍​មន​-​ខ្មែរ ទាំងនោះ​ច្បាំង​គ្នា​មិន​ឈប់ឈរ តែមាន​សម្ព័ន្ធភាព ហើយ​មាន​មេកន្ទ្រាញ​ជា​គោល ។ ការតាំង​លំនៅដ្ឋាន​ជា​ភូមិ មាន​រង្វង់​មូល​នៅតាម​ខ្ពង់រាប និង​នៅតាម​បណ្តោយ​តំបន់​ឆ្នេរសមុទ្រ ដែលមាន​ប្រព័ន្ធ​ប្រឡាយទឹក ដូចជា ព្រឺ​ក​ស្រោចស្រព មាន​រីកដុះដាល ជា​មជ្ឍមណ្ឌល​នៃ​ភាពរុងរឿង ។​
​    ​នៅ​ដើម​ស​.​វ​ទី ១​នៃ​គ​.​ស ក្រោម​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា ដែល​ធ្វើឡើង​តាមរយៈ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​សមុទ្រ ហើយ​ចាប់តាំងពី​នោះមក រដ្ឋ​ខ្មែរ​ឈ្មោះ​ហ្វូ​-​ណន ក៏​ត្រូវបាន​បង្កើតឡើង ដោយ​ការអនុវត្តន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នយោបាយ​ឥណ្ឌា ។
​ដោយសារតែ​ការកាន់កាប់​ឈូង​សមុទ្រ​ខ្មែរ​ដោយ​បរទេស​ចាប់តាំងពី​សត ​វត្ស​ទី ១៣ ដែលជា​មូលហេតុ​នៃ​អោនភាព​នៃ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា ខ្មែរ​ដែល​ធ្លាប់តែ​ពឹងពាក់​នឹង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ ដែលជា​សសរ​នៃ​សេដ្ឋកិច្ចជាតិ ។​
​    ​តាម​ការសិក្សា​ស្រាវជ្រាវ យើង​ដឹងថា ខ្មែរ​ចាប់តាំងពី​សតវត្សរ៍​ទី ១ នៃ​គ​.​ស ធ្លាប់មាន​ទំនាក់ទំនង​តាមផ្លូវ​ទូត​ក៏ដូចជា​តាមផ្លូវ​ពាណិជ្ជកម្ម​ជាមួយ​មហា ​ចិន និង​ឥណ្ឌា ។ កំណត់ហេតុ​ចិន បាន​ឲ្យ​ដឹងថា ប្រទេស​ខ្មែរ​នា​ដើម​សតវត្សរ៍​ទី ១ គឺជា​មហា​ប្រទេស​ដែលមាន​ទឹកដី​យ៉ាង​ធំ​នៃ​អាស៊ីអាគ្នេយ៍ ដីគោក និង​សមុទ្រ គឺ​ប្រទេស​ខ្មែរ​បច្ចុប្បន្ន កម្ពុជា (​វៀតណាម​ខាងត្បូង​) ប្រទេស​ឡាវ ថៃ ភាគ​ខ្លះ​នៃ​ប្រទេស​ភូមា និង​ជ្រោ​យម​លា​យូ ។ បើ​ពឹង​ផ្អែកលើ​កាល​ប្បវត្តិ​ចិន ប្រទេស​ខ្មែរ​នា​សម័យ​នោះ​គឺជា ក្សត្រ​រដ្ឋ ។ ហើយ​សៀម​គ្រប់គ្រង​មាន​លក្ខណៈ​ជា​សម្ព័ន្ធមិត្ត ផ្នែក​ភូមិសាស្ត្រ​ហ្វូ​-​ណន បាន​លាតសន្ធឹង​ពី​ឆ្នេរសមុទ្រ​ចម្ប៉ា​ដល់​ជ្រោ​យម​លា​យូ តំបន់​សង​ក្លា និង ពី​ឆ្នេរ​ភាគ​ខាងលិច​នៃ​ឧបទ្វីប​នេះ ដល​ឆ្នេរសមុទ្រ​បេង​ហ្គោល​សព្វថ្ងៃ ។​

ចម្បាំង​នាវាចរ​ខ្មែរ និង ចាម ឆ្លាក់​លើ​ប្រាសាទបាយ័ន ចុង​ស​.​តទី ១២ (​ម​.​ត ២០០៨)

​     ​ក្នុងការ​ត្រួតត្រា​ទឹកដី​របស់ខ្លួន នគរ​ហ្វូ​-​ណន មាន​នាវាចម្បាំង ដែល​មិន​គ្រាន់តែ​បង្ក្រាប​ស្តេច​ក្សត្រ​រដ្ឋ​ខ្លះ​ក្នុង​សមុទ្រ​សៀម​ សព្វថ្ងៃ​តែប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ធ្វើ​អន្តរាគមន៍​កងទ័ព​ចម្ប៉ា ឬ​លិ​ន​យី ដើម្បី​វាយលុក​ប្រទេស​វៀតណាម​ខាងជើង​ផង ។ ការបញ្ជូន​ទ័ព​ខ្មែរ​តាមផ្លូវ​សមុទ្រ​ត្រូវបាន​ធ្វើឡើង​រវាង​ឆ្នាំ ២៧០ និង ២៨០ នៃ​គ​.​ស ហើយ​អត្ថ​ភាព​នៃ​វិស័យ​នាវាចរ​ខ្មែរ​ត្រូវបាន​បន្ត​រហូតដល់​រាជ​របស់​ ព្រះបាទ​សុរិយា​វ​រ្ម័​ទី ២ ។​
​    ​គឺ​ភស្តុតាង​ទាំងអស់នោះ​ហើយ ដែល​នាំ​ឲ្យ​យើង​ដឹងថា មុន​ការបង្កើត​រដ្ឋ​ថៃ ប្រជាជន​ខ្មែរ​ធ្លាប់​ត្រួតត្រា​តំបន់​ឈូង​សមុទ្រ​សៀម និង​ចិន ក្នុងឋានៈ​ជា​ម្ចាស់​ទឹក ម្ចាស់​ដី​យ៉ា​ប្រាកដ ។ ដូច្នេះ​យើង​អាច​សន្និដ្ឋានបានថា ខ្មែរ​បាន​ប្រើ​សមុទ្រ​តាំងពី​យូរយារ​ណាស់​មកហើយ មុន​ភូមិភាគ​នេះ​ត្រូវបាន​ផ្តាច់​ចេញពី​មាតុភូមិ​ខ្មែរ​នៅ​សតវត្ស​ទី ១៣ និង​ទី ១៧​នៃ​គ​.​ស ។​
​    ​ទន្ទឹមនឹងនេះ យើង​ក៏បាន​ដឹង​ទៀតថា ជនជាតិ​ចិន​មន​សូវ​ធ្វើដំណើរ​តាម​សមុទ្រ​ដោយ​ប្រើប្រាស់​នូវ​សំពៅ​ធំៗ​នោះទេ ។ ដើម្បី​មកកាន់​ឧបទ្វីប​ឥណ្ឌា​-​ចិន ក្នុងអម្លុង​សតវត្ស​ទី ១ និង ទី ៧ ។ ជាទូទៅ​ពួកគេ​រមែងតែ​ជួល​អ្នកបើកបរ​សំពៅ​ខ្មែរ ដែល​ពូកែ​ខាង​ធ្វើ​នាវាចរណ៍​តាម​សមុទ្រ ។ តាមពិតទៅ​ហេតុផល​មួយទៀត គឺ​បណ្តាលមកពី​សន្តិសុខ ពីព្រោះ​តំបន់​ឈូង​សមុទ្រ (​ចិន និង សៀម​) សុទ្ធសឹង​តែមាន​ចោរ​សមុទ្រ​រាតត្បាត​ជានិច្ចកាល ៕

ប្រភព http://www.cen.com.kh

Monday, July 8, 2013

ការផ្លាស់ប្តូរ​អំណាច​ពី​នគរ​ភ្នំ ទៅ​ចេនឡា​ តាម​សិលាចារឹក​នៅ​​សម្បូរ​ព្រៃ​គុក


​ស្ថិត​នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុម​ប្រាសាទ​របង​រមាស ក្រុម​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍ មាន​ប្រាសាទ​ឥដ្ឋ​ចំនួន​១៤ ដែល​ត្រូវបាន​សាងសង់ឡើង​ពី​សតវត្ស​ទី​៦ ដល់​សតវត្ស​ទី​១១ នៃ​គ​.​ស ។
កន្លងមក ការចុះ​លេខ​ជំរឿនសម្គាល់ Ka ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មិនមែនជា​រឿង​ចៃដន្យ​ទេ ក៏ប៉ុន្តែ គឺជា​មធ្យោបាយ​តែមួយគត់​ដើម្បី​បញ្ចៀស​នូវ​រាល់​ភាពច្របូកច្របល់​ធ្លាប់មាន​ តាំងពី​សម័យ​អាណានិគម​បារាំង ក្នុងខណៈដែល​ក្រុម​ប្រាសាទ​ទាំងនោះ កំពុង​បិទបាំង​ជុំជិត​ដោយ​ព្រៃ​នៅឡើយ ។​
​    ​ដោយឡែក​ប្រាសាទ K10នៃក្រុម​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍ គឺជា​ទេវា​ល័យ​សាងសង់ឡើង​សម្រាប់​ប្រារព្ធ​ពិធី​បូជា​ព្រះ​វិស្ណុ ​ក្រោម​ឈ្មោះថា កបិល​វា​សុ​ទេវ ។ ការសាងសង់​ប្រាសាទ K10 ដែលជា​ប្រាសាទធំ ហើយ​សំខាន់​ជាងគេ បើ​យោង​លើ​សិលាចារឹក​ចារ​លើ​មេ​ទ្វារ​ខាងជើង​( K 151)បានឲ្យដឹងថា ប្រាសាទត្រូវបាន​ធ្វើឡើង​នៅ​ឆ្នាំ​៥៩៨ នៃ​គ​.​ស ។ ​តាមរយៈ​សិលាចារឹក​ជា​ភាសាសំស្ក្រឹត​ខាងលើនេះ យើង​អាច​អះអាងថា ប្រាសាទ​ទាំងពីរ​ក្រុម​នៅ​ជិត​ទីក្រុង​ឥសាន​បុ​រៈ ​ត្រូវបាន​ស្ថាបនា​ឡើង​តាំងពីចុង​សតវត្ស​ទី​៦​ម្ល៉េះ ។ ព្រោះ​កាលបរិច្ឆេទ​ចា​រលើ​ថ្ម​នេះ ជា​ភស្តុតាង​បញ្ជាក់​អំពី​បុរាណ​ភាពរ​បស់ទីតាំង​នេះ ។​

​    ​ខ្លឹមសារ​ចារឹក​ខាងលើនេះ ក៏​ឲ្យ​ដឹង​ទៀតថា រូបសំណាក​តំណាង​ព្រះ​វិស្ណុ និង​ទីក្រុង​ចំនួន​២​ក្បែរ​បូ​ជ​នី​យ​ដ្ឋា​ន​នេះ ត្រូវបាន​ស្ថាបនា​ឡើង​ដោយ​មនុស្ស​ម្នាក់​ឈ្មោះ នរសិង្ហ​គុម្ព នៃ​ទីក្រុង​ឥន្ទ្រ​បុ​រៈ ។​
​    ​ឈ្មោះ​នរសិង្ហ​គុ​ម្តៈ​ ធ្លាប់ជា​មន្ត្រីជាន់ខ្ពស់​មួយរូប ដែលមាន​ស្វាមីភក្តិ​ចំពោះ​ព្រះមហាក្សត្រ​បី​អង្គ ដែល​បាន​សោយរាជ្យ​សម្បត្តិ​ជា​បន្តបន្ទាប់ គឺ​ព្រះបាទ​ភ​វ​វរ្ម័នទី​១ ព្រះបាទ​មហន្ទ្រ​វ​រ័​ន្ម និង​ព្រះបាទ​ឥសាន​វរ្ម័នទី​១ ។​
​    ​ខ្លឹមសារ​នៃ​សិលាចារឹក​ខាងលើនេះ បានរួម​ចំណែក​ធ្វើ​ឲ្យ​យើង​អាច​សន្និដ្ឋានបានថា​ព្រឹ​ត្ត​ការណ៍​ទាំង​ ប៉ុន្មាន​ខាងលើនេះ​ត្រូវបាន​អនុវត្តន៍​ឡើង មុន​រជ្ជកាល​ព្រះបាទ​ស្រី​ឥសាន​វ​រ័​ន្ម​ទី​១ (៦១៥-៦៣៧​គ​.​ស​) ដែលជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​ចិត្រ​សេន​ស្រី​ម​ហេ​ន្ទ្រ​វ​រ័​ន្ម​ ។    
​ទាក់ទង​ទៅនឹង​ស្តេច​អង្គ​នេះ លោក​អាដេ​ម៉ារ ឡឺ​ក្លែ​រ បាន​ឲ្យ​ដឹងថា ពាក្យ​ស្រី​ឥសាន​វរ្ម័ន​មានន័យថា ព្រះរាជា​ការពារ​ទិសឥសាន ។ ស្តេច​អង្គ​នេះ​បានប្រកាសថា ទ្រង់​ជា ’​ដៃគូ​របស់​ចក្រ គឺ​ព្រះឥន្ទ្រ និង​ជា​ដៃគូ​របស់​ព្រះ​ហរិ (​វិស្ណុ​) អំពី​កិត្តិគុណ ជា​ព្រះ​អធិ​រាជ​លើ​ស្តេច​ទាំង​៣ និង​ជា​ម្ចាស់​នៃ​រាជធានី​បុ​រេ​អង្គ​រទាំង​៣  គឺ​ច​ក្រា​នក​បុ​រៈ, អមោឃរ​បុ​រៈ និង​ភិ​ម​បុ​រៈ (​ភិ​មា​យ​បុ​រៈ​)  ដែល​ទ្រង់​វាយ​ដណ្តើម​យកបាន ប៉ុន្តែ​ទុក​ឲ្យ​ស្តេច​រាជា​នីមួយៗ នៅ​គ្រប់គ្រង​​ជា​ចំណុះ​ព្រះអង្គ ។ ព្រះរាជា​អង្គ​នេះ​ទ្រង់​ជា​ស្តេច​ចក្រ​ពត្តិ ដូចជា​ព្រះរាជា​មុនៗ​ដែរ ។ ទ្រង់​បាន​ពង្រីក​ព្រះរាជាណាចក្រ​របស់​ព្រះអង្គ​ពាស​ពេញ​ទាំង​ទឹកដី​ហ្វូ​-​ ណន ។ ដូច​ពោល​ខាងលើ ព្រះអង្គ​មាន​រាជធានី​ដែលមាន​ឈ្មោះ​តាម​ព្រះអង្គ គឺ​ឥសាន​បុ​រៈ មានន័យថា “រាជធានី​របស់​ឥសាន​” ។​

ការផ្តាមសិលាចារឹក នៃប្រាសាទស្រីគ្រប់ល័ក្ខណ K 10 និង សំណៅនៃសិលាចារឹកនេះ K 151 / Ka 612 (ម.ត ១៩៩៦)

​     ​យ៉ាងណាមិញ តាម​លទ្ធផល​នៃ​ការវិភាគ​ទៅលើ​ខ្លឹមសារ​នៃ​សិលាចារឹក នៃ​ប្រាសាទជ្រៃ( K 149 )យើង​បាន​រកឃើញថា ការផ្លាស់ប្តូរ​រាជរដ្ឋាភិបាល​ពី​ការគ្រប់គ្រង​ប្រទេស​ដោយ​នគរ​ភ្នំ​ទៅជា​ ការគ្រប់គ្រង​ដោយ​ចេនឡា​វិញ ​ត្រូវបាន​ធ្វើឡើង​ដោយ​ពុំមាន​បញ្ហា​ធំដុំ​អ្វី​ណាមួយ​បាន​​កើតឡើង​ឡើយ ។​
​    ​សូម​រំលឹក​ឡើងវិញ​ថា វត្តមាន​របស់​ព្រះមហាក្សត្រ​ខ្មែរ ទាំង​៣ អង្គនា​សម័យ​បុ​រេ​អង្គរ​ខាងលើនេះ គឺ​ព្រះបាទ​ម​ហេ​ន្ទ្រ​វរ្ម័ន ភ​វ​វរ្ម័ន និង ឥសាន​វរ្ម័នទី ១ ក៏ត្រូវ​បាន​ចារ​ឡើងជា​ភាសា​ខ្មែរ​នៅ​មេ​ទ្វារ​នៃ​ប្រាសាទជ្រៃ ឬ​ប្រាសាទ N.18 ផងដែរ ។ បើ​យើង​ពិនិត្យ និង​វិភាគ​ខ្លឹមសារ​នៃ​សិលាចារឹក​នេះ យើង​ក៏​អាចនិយាយបាន​ដែរ​ថា ការផ្លាស់ប្តូរ​អំណាច​មូលដ្ឋាន ពី​រាជរដ្ឋាភិបាល​គ្រប់គ្រង​នគរ​ភ្នំ ទៅជា​អាណាចក្រ​ចេនឡា រាជ្យ​របស់​ព្រះបាទ​ឥសាន​វរ្ម័នទី​១ មិនមាន​លក្ខណៈ​វឹកវរ​ដូច​ការប៉ាន់ស្មាន​ដែល​គេ​ធ្លាប់មាន​ពីមុន​នោះទេ ។ ដោយហេតុថា សិលាចារឹក​របស់​យើង​ផ្តើមឡើង​ដោយ​ការធ្វើ​គារវកិច្ច​ថ្វាយ​ដល់​ ព្រះមហាក្សត្រ ដែល​ស្ថិត​ក្នុងសម័យ​អន្តរកាល រវាង​នគរ​ភ្នំ និង ចេនឡា ។​
​    ​បើ​និយាយ​ម្យ៉ាងទៀត ប្រការនេះ​បង្ហាញ​ឲ្យ​ឃើញថា ការពង្រីក​អំណាច ឥទ្ធិពល​របស់​ចេនឡា​ទៅលើ​មួយ​ភាគ​ធំ​នៃ​នគរ​ភ្នំ ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​សន្សឹមៗ ក្រោយពី​បានទទួល​ជ័យជំនះ​លើ​នគរ​ភ្នំ​នោះ ត្រូវធ្វើឡើង​គ្មាន​ការបង្ហូរ​ឈាម ឬ​លក្ខណៈ​ឃោ​ឃៅ ស៊ីសាច់ហុតឈាម​ដូចជា​សង្គ្រាម​រវាង​ខ្មែរ និង​សៀម​នៅ​ចុង​សតវត្ស​ទី​១៣​ឡើយ ។ ផ្អែកលើ​ប្រភព​សិលាចារឹក​គេ​អាច​និយាយបានថា សង្គ្រាម​រវាង​ចេនឡា និង​នគរ​ភ្នំ គឺជា​សង្គ្រាម​បងប្អូន ធ្វើឡើង​ដើម្បី​អំណាច ឬ​រាជបល្ល័ង្ក​តែប៉ុណ្ណោះ ។​
​    ​ខាងលើនេះ​គឺជា​ស្ថានភាព​នយោបាយ​នា​សម័យ​អន្តរកាល​រវាង​នគរ​ភ្នំ និង​ចេនឡា បញ្ជាក់​ដោយ​សិលាចារឹក K.151 ប្រាសាទ​ស្រី​គ្រប់លក្ខណ៍ និង​​សិលាចារឹក K.149 នៃ​ប្រាសាទជ្រៃ នៃ​ក្រុម​ប្រាសាទសម្បូរព្រៃគុក​ផ្នែក​ខាងជើង ។ ដូច្នេះហើយ​យើង​ត្រូវតែ​កែតម្រូវ​នូវ​ទស្សនៈ​ដែល​ធ្លាប់មាន​ពីមុន ។ ជ័យជំនះ​របស់​ព្រះបាទ​ភ​វ​វរ្ម័នទី ១ និង ម​ហេ​ន្ទ្រ​វរ្ម័ន លើ​អាណាខេត្ត​នានា នៅ​តំបន់​ខ្ពង់រាប​ទាំងឡាយ មិនមែនជា​ការឈ្លានពាន ដូច​លោក ក្លូត ហ្សា​ក់ បានគិត​នោះទេ ក៏ប៉ុន្តែ​គឺជា​ចម្បាំង​បង្រួបបង្រួម​ជាតិ​តែប៉ុណ្ណោះ ។
​យ៉ាងណាមិញ ខ្លឹមសារ​នៃ​សិលាចារឹក​អង្គ​ជំនិត ក៏បាន​រៀបរាប់​អំពី​វត្តមាន​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដល់ទៅ៥​ព្រះ​អង្គនា​សម័យ​នគរ​ភ្នំ និង​ចេនឡា រួមមាន ព្រះបាទ​រុ​ទ្រ​វរ្ម័ន​, ព្រះបាទ​ភ​វរ្ម័នទី​១, ព្រះបាទ​ម​ហេ​ន្ទ្រ​វរ្ម័ន​, ព្រះបាទ​ជ័យវរ្ម័ន​ទី ១ និង ព្រះបាទ​ឥសាន​វរ្ម័ន ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ការផ្លាស់ប្តូរ​អំណាចកណ្តាល​ពី​នគរ​ភ្នំ ទៅ​ចេនឡា ត្រូវបាន​ធ្វើឡើង​នៅលើ​ទឹកដី​តែមួយ ដោយ​គ្មាន​ការ​ច្បាំង​បង្ហូរឈាម​ដ៏​ឃោរឃៅទេ។​
​ដូច្នេះ ពាក្យ​ថា raid ឬ expedition military ឬក៏ incursion ដែល​គេ​បាន​ប្រើ​នោះ មិន​សមស្រប​ទៅនឹង​បរិបទ​នយោបាយ​របស់​ខ្មែរ​នោះទេ ៕

ប្រភព http://www.cen.com.kh

Monday, June 24, 2013

សំណើច រឿង៖ ចនស៊ីណា ចូលចិត្តណាស់!

អ្នកដឹកនាំ​រឿង​ម្នាក់ និយាយ​ទៅ​កាន់​ចាងហ្វាង​ផលិតកម្ម​របស់​ខ្លួន​ថា លោក​ចាងហ្វាង​ខ្ញុំ​មាន
​ដំណឹង​ពិសេស​២​ ចង់​ប្រាប់​លោក មួយ​ជា​ដំណឹង​ល្អ និង ​មួយ​ជា​ដំណឹង​អាក្រក់  ដំណឹង​នេះ
​វា​ទាក់ទង នឹង​រឿង​ថ្មី​របស់​យើង ដែល​ទើបនឹង​ថត​ចប់  កាលពី​ម្សិលមិញ​នេះ   តើ​លោក​ចង់​
ស្តា​ប់រឿង​មួយ​ណា​មុន?

ចាងហ្វាង៖ រឿង​ល្អ​មុន​ចុះ!
អ្នកដឹង​នាំ​រឿង៖ រឿង​ល្អ​នោះ​គឺ រឿង​ថ្មី​របស់​យើង​ត្រូវ​បាន ច​ន​ស៊ី​ណា​ ចូល​ចិត្តខ្លាំង​ណាស់
គេ​ចូល​ចិត្ត​រហូត​ដល់​មិន​ព្រម​លែង​សោះ។​
ចាងហ្វាង៖ ហ្ហូ! ល្អ​ណាស់ពិតជា​ល្អ​មែន វា​ច្បាស់​ជា​ល្បី​មិន​ខាន ចុះ​ដំណឹង​អាក្រក់​វិញ​នោះ​
អ្នកដឹកនាំ​រឿង៖ ច​ន​ស៊ី​ណា គឺជា​ឆ្កែ​របស់ខ្ញុំ​
ចាងហ្វាង៖ អុញ !!!

http://www.camnews.com.kh

អាថ៌កំបាំងអច្ឆរិយៈ នៃរចនាបថ ប្រាសាទតោ៦ នាគ៨ និង បិសាច២ ដ៏វែងជាងគេ ប្រាសាទនគរបាជ័យ

ប្រាសាទនគរបាជ័យ ជាសំណង់​ប្រាសាទ  ដែល​វែង​ជាង​គេ​ទី​១​ ​មាន​ប្រវែង ៤១២​ម៉ែត្រ និង​
បន្ទាត់​ផ្ចិត ៣៧១​ម៉ែត្រ​ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាម។
កន្លែង​ភាគច្រើន​នៃ​សំណង់​ប្រាសាទ ត្រូវបាន​បំផ្លិចបំផ្លាញ​។ នៅក្នុង​នោះ​អ្នកនឹង​បានឃើញ
​រចនាប័ទ្ម​ដូចជា តោ​៦ នាគ​៨ និង ​បិសាច​២​ ដែលជាសំណង់​ដែល​វែង​ជាង​គេ​ទី​២ មាន​រចនា
ប័ទ្ម​ស្ថាបត្យកម្ម​ដ៏ស្រស់ស្អាត​ដោយ​មាន​រូបសំណាក​តេជោ​ដំដិ​ន បិសាច​ពីរ​ដែល​មាន​កម្ពស់
​១.៦​ម៉ែត្រ និង​ ទម្ងន់​២​ផោន​។
​សំណង់​ដ៏​សំខាន់​ដែល​វែង​ជាង​គេ​បំផុត​ទី៣ ដែល​អ្នកទេសចរណ៍ នឹង​ឃើញ​នូវ​រូបសំណាក់
​ព្រះ​នរាយណ៍​   ដៃ​ប្រាំបីនៅ​ជិត​ខ្លោងទ្វារ​នោះ​។ រូប​ព្រះ​នរាយណ៍​ដៃ​បួន គឺ​នៅ​ខាងឆ្វេង នៃ​
ប្រាសាទ​នគ​របា​ជ័យ ខេត្ត​កំពង់ចាម​។ ចុងក្រោយ​គេ គឺ​ប្រាសាទ​ដែល​វែង​ជាង​គេ​ទី​៤ ដែល
​ធ្វើ​ពី​ថ្មបាយក្រៀម អាច​ទៅ​បាន​តាមរយៈ​ទិស​ទាំង​១២​។ នៅ​កណ្តាល​សំណង់​នោះ អ្នកនឹង
​ឃើញ​មាន​ កំពូល​ដ៏​ខ្ពស់​ដែល​ធ្វើ​ពី​ថ្ម​ភក់ ជាមួយនឹង​រូប​សំណាក់​ព្រះពុទ្ធដ៏ប្រណិត​៕
សូមទស្សនា រូបភាព ខាងក្រោម!!!
 
ប្រភព http://www.camnews.com.kh

Sunday, June 23, 2013

ប្រាសាទ​អាណារ​នៅ​សុ​រិ​ន្ទ្រ​

ស្ថិតនៅ​ក្បែរផ្លូវ​ជាតិ​មួយ ភ្ជាប់​ខេត្ត​សុ​រិ​ន្ទ្រ និង ខេត្ត​ស៊ីសាកេត, ប្រទេសថៃ, ប្រាសាទ​អាណារ គឺជា​ប្រាសាទ​ឥដ្ឋ​មួយ ស្ថិតក្នុង​រចនាបថ​បាពួន ដែល​សាងសង់ឡើង​នៅលើ​ខឿន​ធ្វើ​អំពី​ថ្មបាយក្រៀម ។ ភាព​ទ្រុឌទ្រោម​គួបផ្សំ​នឹង​កង្វះការថែរក្សាធ្វើ​ឲ្យ​យើង​សង្វេគ​ចិត្តជា​ ខ្លាំង នៅពេល​មកកាន់​ទេវស្ថាន​សម័យអង្គរមួយ​នេះ ។​

ប្រាសាទអាណា និងផ្តែរ ស.ត ទី ១១ (ថត ១៩៧៩)

    ​អ្នកស្រុក​ក្នុង​តំបន់ នាំគ្នា​ហៅ​ប្រាសាទ​នេះ​ថា ប្រាសាទ​អាណារ តាំងពី​សម័យ​បុរាណកាលមក ។ ប្រាសាទ​នេះ ត្រូវបាន​ជនជាតិខ្មែរ ក្នុង​តំបន់​ចាត់ទុកជា​ទីតាំង​មួយ​ដ៏​ស័ក្តិសិទ្ធិ​ ។ យោងតាម​ថេរ​ដីកា​របស់លោក​ចៅអធិកា​រ​វត្ត​អាណារ ពី​ដើម​នៅត្រង់​ប្រាសាទ​នេះ ដែល​ស្ថិតនៅ​ក្បែរ​បឹង​មួយ​យ៉ាង​ធំ​នោះ គឺជា​កន្លែង​មួយ​ដ៏​សែន​ស័ក្តិសិទ្ធិ ។ បងប្អូន​ជនជាតិខ្មែរតែង​មក​បន់ស្រន់​សុំ​ទឹកភ្លៀង ដោយ​ពួកគេ ធ្វើ​ពិធី​បញ្ជាន់​អារក្ខ នៅលើ​ទួលប្រាសាទ​នេះ ។ ឥឡូវនេះ ប្រពៃណី​នេះ ត្រូវបាន​បោះបង់ចោល​ទៅហើយ ។ ព្រះអង្គ ក៏បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា លក្ខណៈ​ពិសិដ្ឋ នៃ​ប្រាង្គ​ប្រាសាទ​អាណារ​នេះ ក៏​បណ្តាលមកពី​វត្តមាន​របស់​ចម្លាក់ តំណាង​ឲ្យ​ព្រះ​បដិមា​បុរាណ​មួយអង្គ ដែលមាន​ដៃ​ច្រើន នៅក្នុង​តួ​ប៉ម​នៃ​ប្រាសាទ​នេះ តែ​ឥឡូវ​ត្រូវ​ពួកចោរ​អន្ធពាល លួច​ប្លន់​ទៅ​លក់ ឯ​ទីក្រុង​មឿង​កក់ (​បាងកក​) បាត់ទៅហើយ ។​
​    ​និយាយ​ជារួម​ទៅ បូជនីយដ្ឋាន​អាណារ ត្រូវបាន​គេបោះបង់​តាំងពី​យូរ​មកហើយ មាន​ភាពស្ងប់ស្ងាត់ លើកលែងតែ​ថ្ងៃ​មានបុណ្យ​ទាន ។ ម្យ៉ាងទៀត គ្មាន​បរទេស​ណា​មក​ទ​ស្សនា​ទេ ។​
​ ប្រាសាទ​វត្ត​អាណារ​មាន​តួ​ប៉ម​តែ​មួយ ដោយ​ជ្រុង​នីមួយៗ​ទំហំ​ប្រមាណ​ជា ៤ ម៉ែត្រ ។ ដូច​ប្រាសាទ​ដទៃៗ​ឯទៀត ក្នុង​ភូមិភាគ​ឥសាន នៃ​ប្រទេស​ថៃ​ដែរ ប្រាសាទ​អាណារ​បាន​បន្សល់ទុក​នូវ​ផ្ទាំង​ក្បាច់​ផ្តែរ​មួយ ដាច់​ពីរ​កំណាត់ ។ សសរ​ពេជ្រ​ធ្វើ​អំពី​ថ្ម ត្រូវគេ​លួច​បាត់ទៅហើយ នៅសល់តែ​ផ្នែក​ខាងក្រោម​ស៊ុមទ្វារ ដែល​ស្ថិតក្នុង​ភាព​ផុយ រេចរឹល​គួរ​ឲ្យ​ខ្លោចផ្សា​ចិត្ត ។ កន្លងមក យើង​បាន​ចូល​នៅក្នុង​តួ​ប៉ម ពិនិត្យមើល តែ​ពុំ​បានឃើញ​មាន​ចម្លាក់​អ្វី​ទាំងអស់ ។ ផ្ទាំង​ផ្តែរ ដែល​បាក់បែក ដែល​ស្ថិតនៅ​មុខទ្វារ​ប្រាសាទ​នោះ លំអ​ដោយ​ក្បាច់ចម្លាក់​តំណាង​ឲ្យ​អាទិទេព​មួយអង្គ​ប្រថាប់​លើ​ក្បាល​រា​ហ៊ូ ដែល​ផ្នែក​ក្រោម​បាក់បែក​មួយ​ចំហៀង​ធំ ហើយ​កប់​ក្នុង​ដី ។​
​    ​អ្នកស្រុក​ជិត​ឆ្ងាយ រមែងតែ​បន់ស្រន់​ក្បែរ​ប្រាសាទ​នេះ ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​ជាពិសេស នៅ​ថ្ងៃ​ពេញ​បូ​រមី ទោះបីជា​ប្រាសាទ​ដ៏​ចាស់ជរា​នេះ ស្ថិតក្នុង​ស្ថានភាព​ទ្រុឌទ្រោម​ខ្លាំង យ៉ាងណាក៏ដោយ ។ ទង្វើ​នេះ ជា​ប្រការ​មួយ​ជាក់ស្តែង​បង្ហាញ​ឲ្យ​ដឹងថា ក្នុង​ក្រសែភ្នែក​របស់​ជនជាតិ​ខ្មែរ ប្រាសាទ​នេះ នៅតែជាទីគោរពបូជា តាំងពីដើម​រៀងមក ទោះបីជា​ទីតាំង​នៃ​ប្រាសាទ​នេះ ត្រូវបាន​ប្រែក្លាយ​ទៅជា​ពុទ្ធ​មណ្ឌល​ក៏ដោយ ។ ប្រាសាទ​វត្ត​អាណារ​ជា​ប្រាសាទតូច មិនសូវមាន​ក្បាច់រចនា​ផ្ចិតផ្ចង់ទេ ព្រោះ​ស្ថិតនៅ​តំបន់​ចុងកាត់មាត់ញក ។ មួយវិញទៀត ការដែល​ប្រាសាទ​នេះ ត្រូវបាន​សាងសង់​នៅលើ​ខឿន​ថ្មបាយក្រៀម​មួយ ដែលមាន​រាង ៤ ជ្រុង​ទ្រវែង ស្ថិតនៅ​ទី​ខ្ពស់​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ប្រាសាទ​នេះ​ហាក់ដូចជា មាន​លក្ខណៈ​ខុសប្លែក​ពី​ប្រាសាទខ្មែរ​ដទៃៗ ក្នុង​តំបន់​វាលទំនាប ។ តែ​យ៉ាងណាក៏ដោយ ក៏​ប្រាសាទ​របស់​យើង​តំណាង​ឲ្យ​ភ្នំ​សុមេរុ​យ៉ាង​ប្រាកដ សាងសង់​តាម​លោកធាតុ​វិទ្យា​ឥណ្ឌា ដើម្បី​ជាទីគោរព​សក្ការៈ​ព្រះអាទិទេព ដ៏​មាន​មហិទ្ធិឫទ្ធិ នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា ៕

ប្រភព http://www.cen.com.kh/culture

Saturday, June 22, 2013

ប្រភព​បុ​រេ​អង្គរ និង ប្រភេទ​នាគ​ខ្មែរ​

នុង​ទេវ​កថា​វិទ្យា​ឥណ្ឌូ​-​ខ្មែរ ប្រភេទ​នាគ​ត្រូវបាន​កំណត់ដោយ​ចំនួន​ក្បាល​។ មិនតែប៉ុណ្ណោះ​សោត នាគ​ទាំងនោះ​សុទ្ធសឹងតែ​មានឈ្មោះ​ខុសៗ​គ្នា​ទាំងអស់​​។ វត្តមាន​របស់​នាគ​ទាំងនោះ ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​វិស័យ​សិល្បៈ​មុនដំបូង​បង្អស់ នៅ​អំឡុង​ស​.​វ​ទី ១-៣ នៃ​គ​.​ស ជា​សម័យ​កាលដែល​ប្រទេស​កម្ពុជា​ស្ថិតក្រោម​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា​។​
​    ​និមិត្តរូប​នៃ​សត្វ​នាគ​ទាំងនោះ មិនមែន​ពាក់ព័ន្ធ​តែទៅនឹង​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែក៏​ពាក់ព័ន្ធ​ទៅនឹង​ជំនឿ​សាសនា រវាង​ព្រហ្មញ្ញសាសនា ទាំង​ព្រះពុទ្ធសាសនា​ផងដែរ។​
​    ​ម្យ៉ាងវិញទៀត គប្បី​ជម្រាប​ផងដែរ​ថា នាគ​គ្រប់​ប្រភេទ​ទាំងនោះ ដែលជា​សត្វ​អច្ឆរិយ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ ត្រូវបាន​នាំចូល​ពី​ឥណ្ឌា ចូលក្នុង​ប្រទេស​ខ្មែរ​បុរាណ ដែល​ចិន​ហៅថា ហ្វូ​-​ណន (​នគរ​ភ្នំ​) តាមរយៈ​លទ្ធិ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​។​
ក​- នាគ​បែប​ព្រាហ្មណ៍​និយម​
​    ​១- នាគ​អនន្ត​
​     ​ជា​និមិត្តរូប​នៃ​ទឹក ។ខ្មែរ​ច្រើនតែ​តំណាង​នាគ​អនន្ត ក្បាល​ប្រាំ ក្នុង​ទេវ​កថា​វិទ្យា​ឥណ្ឌូ​-​ខ្មែរ ទាក់ទិន​ទៅ​នឹង​ការបង្កើត​លោក​។ ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ នាគ​អនន្ត គឺជា​គ្រែ​ផ្ទុំ​របស់​ព្រះ​វិស្ណុ ឬ​នារាយណ៍ នៅលើ​មហាសមុទ្រ​នៃ​បុព្វកាល​។​
គំនូរ ​ក្បាច់​ផ្តែរ រចនា​ប័​ថ្ម​ព្រៃ​ក្មេង ស​.​វ​ទី ៧ (Cf. J. Boisselier, 1966) ចម្លាក់​ផ្តែរ ព្រះ​វិស្ណុ ផ្ទុំ​លើ​នាគ​អាន​ន្ត ប្រាសាទ​កំពែង​ធំ ស​.​វ​ទី ១១ ខេត្ត​ស៊ីសាកេត និង​នាគ​អនន្ត​ហ៊ុំព័ទ្ធ​ស្រះ ប្រាសាទ​ក្រោម (​មឿង​តាំ​) ស​.​វ​ទី ១១ (​ម​.​ត ១៩៧១ និង ១៩៩៤)

​     ​ការ​លំអ​មាត់​ស្រះ (​ស្រង់​) ក្នុង​ទេវស្ថាន ក៏​ស្ថិតក្នុង​បរិបទ​មនោ​គម​វិទ្យា​នេះដែរ ព្រោះថា សត្វ​នាគ​នេះ​តំណាង​ភាពត្រជាក់ត្រជុំ មានតួនាទី​ការពារ​ទេវ​ល័យ​។ យើង​មាន​ព័ត៌មាន​ជា​ប្រយោល​ស្តីពី វត្តមាន​របស់​នាគ​អនន្ត​នេះ​ក្នុងសម័យ​នគរ​ភ្នំ តាមរយៈ​សិលាចារឹក​បុ​រេ​អង្គរ​ទាក់ទិន​ទៅនឹង​ការបង្កើត​លោក ដោយ​ព្រះ​នា​រាយ៍ ឬ​វត្ថុ​ដ៏​មាន​មហិទ្ធិឫទ្ធិ​។​
​    ​២- នា​គក​ល្យៈ​
​     ​មាន​ក្បាល ៧ ។នា​គក​ល្យៈ ត្រូវបាន​បរិយាយ​ក្នុង​គម្ពីរ​មហាភារតៈ ក្នុងឋានៈ​ជានា​គ​តំណាង​សភា​វ​អាក្រក់​។ នា​គក​ល្យៈ មាន​បង្ហាញ​នៅ​ក្បាច់​ផ្តែរ​នៅ​ប្រាសាទបន្ទាយស្រី នៅ​ឆ្នាំ ៩៦៧ នៃ​គ​.​ស ហើយ​បន្ទាប់មក​កាន់តែ​ញឹកញាប់​ក្នុង​រចនា​ប័​ថ្ម​បាពួន​នា​ស​.​វ​ទី ១១ នៃ​គ​.​ស​។​
​ផ្តែរ​គ្រិ​ស្ណៈ ហែក​នា​គក​ល្យៈ​ជា​ពីរ រចនា​ប័​ថ្ម​បាពួន ស​.​វ​ទី ១១ (Cf. J. Boisselier, 1966)

   ​សូម​រំលឹកថា នា​គក​ល្យៈ ត្រូវបាន​ព្រះ​គ្រិ​ស្ណ​បង្ក្រាប ហើយ​ហែក​ក្បាល​របស់​វា​ដាច់​ជា​ពីរ​កំណាត់ ក្នុងពេលដែល​វា​ប៉ុនប៉ង​បំផ្លាញ​ជីវិត​អ្នកស្រុក ដោយ​ធ្វើ​ឲ្យ​ទឹកជោ​រជន់​លិចលង់​។​
​    ​៣- នាគ​វ​សុ​គី ឬ សេសៈ​
​     ​នាគ​នេះ មាន​ក្បាល​ដល់​ទៅ​៩ ហើយ​វា​គឺជា​នាគ​ពិសិដ្ឋ​មួយ ដែល​ពពួក​ទេវតា និង​អសុរកាយ ឬ​យក្ខ​យក​ខ្លួន​វា​ធ្វើជា​ខ្សែពួរ ដើម្បី​កូរ​សមុទ្រ​ទឹកដោះ បើ​យោងតាម​ទេ​វក​ឋា​វិទ្យា​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា​។​
​    ​សូម​រំលឹកថា ឈុត​កូរ​សមុទ្រ​ទឹកដោះ​នេះ មាន​សារសំខាន់​ជា​អនេក ដោយហេតុថា តាមរយៈ​ការ​កូរ​សមុទ្រ​ទឹកដោះ​នេះហើយ ដែល​លោក​យើង​នេះ​ត្រូវបាន​បង្កើតឡើង​។​
យ័ន្ត ​ជា​សន្លឹក​មាស មាន​ឆ្លាក់​នាគ​សេសៈ ឬ​វ​សុ​គី ពីលើ​, រមណីយដ្ឋាន​ដា​ណូយ ខេត្ត​អាងយ៉ាង ស​.​វ​ទី ៤-៦ នៃ​គ​.​ស និង យ័ន្ត​នៅ​ណុង​ជួ​, ខេត្ត​ដុង​ថាប​, ខេត្ត​គៀង​យ៉ាង ស​.​វ​ទី ៣-៦ កម្ពុជា​ក្រោម (Cf. Le Thi Lien, 2006. Hendu and Buddhist Art)

    ​ទន្ទឹមនឹង​នេះដែរ ពពួក​ទេវតា​ក៏បាន​ទទួល​នូវ​ទឹក​អ​ម្រិ​ត តាមរយៈ​ការ​កូរ​សមុទ្រ​ទឹកដោះ​នេះ ដើម្បី​ជីវិត​អមតៈ​របស់ខ្លួន​ផងដែរ​។ ដូចនេះ នាគ​នេះ ត្រូវ​ផ្សារភ្ជាប់​ទៅនឹង​ទ្រឹស្តី​បង្កើត​លោក​។
ដង ​ធ្នូ ជា​ពស់​ក្បាល ៧ នៅ​ប្រាសាទ S1 សម្បូរ​ព្រៃ​គុក សម័យ​ចេនឡា ស​.​វ​ទី ៧ (Cf. Bosselier, 1966) និង​ទេវ​កថា​វិទ្យា ពាក់ព័ន្ធ​ទៅនឹង​ការបង្កើត​លោក តាមរយៈ​ការ​កូរ​សមុទ្រ​ទឹកដោះ ប្រាសាទអង្គរវត្ត (​ម​.​ត ១៩៦៩)

​     ​វត្តមាន​របស់​ពួក​នាគ​វ​សុ​គី ឬ​សេសៈ ខាងលើនេះ ដែល​បាន​ចាក់​ឫសកែវ​យ៉ាងជ្រៅ​ក្នុង​ផ្នត់គំនិត​ខ្មែរ បាន​លេចធ្លោ​ឡើង​ចាប់តាំងពី​ស​.​វ​ទី​១ នៃ​គ​.​ស ជាពិសេស​ចាប់តាំងពី​ស​.​វ​ទី ៣-៤ នៃ​គ​.​ស ដូច​ចម្លាក់​មាន​ចារ​ឈ្មោះ​សត្វ​នាគ​នេះ នៅ​ម្តុំ​អូរ​កែវជា​សក្ខីកម្ម​ស្រាប់​។​
​ខ​- នាគ​បែប​ពុទ្ធ​និយម​
​    ​៤- នាគ​មុជ្ជ​លិ​ន
​     ​រីឯ​នាគ​មុជ្ជ​លិ​ន​ក្បាល ៣ ឬ ៧ វិញ ដែល​ពាក់ព័ន្ធ​ទៅនឹង​ព្រះ​ជីវប្រវត្តិ​របស់​ព្រះពុទ្ធ​អង្គ​នោះ ចម្លាក់​នៃ​សត្វ​ទីឃជាតិ​អាសិរពិស​ខាងលើនេះ ត្រូវបាន​ជួបប្រទះ​នៅក្នុង​ស្ថានីយ៍​ប្រវត្តិសាស្ត្រ​អង្គរបុរី និង​អ៊ូ​រថង​។
នាគ ​មុជ្ជ​លិ​ន ចម្លាក់​ឥដ្ឋ មកពី​ទីក្រុង​បុ​រេ​អង្គរ អ៊ូ​រថង នៃ​សម័យ​នគរ​ភ្នំ ស​.​វ​ទី ២-៣ (Cf. Origion of Thai Art) និង​គ្រាំ​អង្កាំ ដែល​ផ្នែក​ខាងក្នុង​មាន​ឆ្លាក់​ព្រះ​ពុទ្ធអង្គ​ឆ្លាក់​នាគ អង្គរបុរី សារមន្ទីរ​ជាតិ​ពិ​ន្ធុ​វិទ្យា​ទួលគោក (​ម​.​ត ១៩៩៦)

​ តាម​ព្រះ​ជីវប្រវត្តិ​របស់​ព្រះពុទ្ធ​អង្គ យើង​ដឹងថា នាគ​មុជ្ជ​លិ​ន​ខាងលើនេះ បាន​ជួយសង្គ្រោះ​ទ្រង់​ឲ្យ​ផុតពី​សេចក្តីស្លាប់ បណ្តាល​ពី​ទឹកជំនន់ ដែល​បង្ករ​ឡើង​ដោយ​មារស​ត្រូវ ក្នុងខណៈដែល​ព្រះសម្មាសម្ពុទ្ធ​ហៀបនឹង​ឈានទៅរក​ការ​ត្រាស់ដឹង​៕

ប្រភព http://www.cen.com.kh/culture/

Thursday, June 20, 2013

អាថ៍កំបាំងនៃប្រាង្គប្រាសាទបុរាណ ដ៏មានតំលៃ នៅដើម សតវត្សរ៍ទី១០ ប្រាសាទក្រវ៉ាន់

ប្រាសាទ​ក្រវ៉ាន់ ជាប្រាង្គប្រាសាទបុរាណមួយ  ត្រូវបាន​កសាង​ដោយ​ព្រះបាទ​ហ​សោ​វរ្ម័នទី​១
នៅ​ដើម​សតវត្សរ៍​ទី​១០   ដើម្បី​ឧទ្ទិស​ដល់​សាសនា​ឥណ្ឌូ​    ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត
សៀមរាប។
បច្ចុប្បន្នប្រាសាទ ក្រវ៉ាន់បានប្រែក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តបុរាណវត្ថុដ៏មាន
តំលៃ ជាមួយនឹងរចនាបថនៃប្រាសាទ និង រូបចម្លាក់លើប្រាសាទ  ដ៏ល្អប្រណិត  ដែលបាន
ទាក់ទាញភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក មកទស្សនា និងស្វែងយល់ពីប្រវត្តិនៃការ
កកើតប្រាសាទដ៏អស្ចារ្យមួយនេះ នៅលើទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយកម្ពុជា៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ប្រភព http://www.camnews.com.kh