សតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ មានទី
តាំងនៅចម្ងាយ ១.៦គីឡូម៉ែត្រ ខាងជើងប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។
ប្រាសាទអង្គរធំ ជាកន្លែងកំសាន្ត ដ៏មានប្រជាប្រិយភាព និង ទាក់ទាញបំផុត ជាមួយនឹង
ទេសភាព ដ៏ស្រស់ត្រកាល នៅជុំវិញ ប្រាសាទ និង ជាទីក្រុង ដ៏រឹងមាំមួយ នៅសម័យ
បុរាណ ដែលមានក្រឡាផ្ទៃ ៩គីឡូម៉ែត្រការ៉េ ជាទីក្រុងចុងក្រោយ និង មានអាយុកាលយូរ
ជាងគេ នៃអាណាចក្រខ្មែរ ដែលបានកសាងឡើងដោយ ព្រះមហាក្សត្រដ៏អស្ចារ្យ នា
សម័យអង្គរ ព្រះបាទ ជ័យវរ្ម័នទី៧ (គ្រងរាងពីឆ្នាំ១១៨១-១២០១)។
ភ្ញៀវទេសចរណ៍ ជាតិ និង អន្តរជាតិ ចូលចិត្តមកកំសាន្តនៅតំបន់នេះ រីករាយជាមួយនឹង
ការទស្សនាប្រាង្គប្រាសាទ ចម្លាក់ សិក្សាពីប្រវត្តិនៃការកសាងប្រាសាទ ដើរកំសាន្តមើល
ទេសភាព និង ជិះដំរី គយគន់ទិដ្ឋភាពនៅជុំវិញប្រាសាទ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ប្រភពដើម http://www.camnews.com.kh/News/Detail/14067/angkor-thom-temple




No comments:
Post a Comment