ជាការពិតណាស់ដែលវត្ថុសិល្បៈបុរាណទាំងនោះ បានឲ្យដឹងថា មានការផ្លាស់ប្តូរបច្ចេកវិទ្យា ដូចជាការផលិតដោយប្រើពុម្ព ការតុបតែងក្បាច់ក្បូរលំអ និងឯកភាពខាងជំនឿសាសនា ក្នុងភូមិភាគ ខាងលើនេះក៏មែនពិត ក៏ប៉ុន្តែទន្ទឹមនឹងនេះ អត្ថិភាពនៃការធ្វើដំណើរតាមគោក ក៏មានការធ្វើដំណើរតាមផ្លូវសមុទ្រ ដោយប្រើទូកវែងដែរ ដូចដែលគេបានឆ្លាក់រូបភាពនៅលើថាសស្គរសំរិទ្ធិជាសក្ខីកម្មស្រាប់ ។
ផែនទីនៃអតីតប្រទេសកម្ពុជា នាសម័យបុរាណ របស់
សម្តេចនរោត្តមសីហនុ គូរនៅឆ្នាំ ១៩៦៦ និង ផែនទីនៃឥណ្ឌូចិន
នៅស.វទី ១៧ - ១៨ (ឯកសារចេញពី Edmond
Chassigneux, L’ Indochine មុនឆ្នាំ ១៩៥០)
លទ្ធភាពនឹងសាងសង់ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏បុព្វការីជនខ្មែរពុំទាន់មានកប៉ាល់ធំៗសម្រាប់ធ្វើជំនួញ ឬចម្យាំងនៅឡើយដែរ ។ វិស័យនាវាចរណ៍ខ្មែរត្រូវបានបង្កើតឡើងនាដើមសម័យប្រវត្តិសាស្ត្រ តាមរយៈឥណ្ឌូវូបនិយកម្មដែរ (ដោយហេតុថា ជាងពេលណាៗទាំងអស់ រវាងសតវត្សទី ២ និងទី ៣ នៃគ.ស នាសម័យនគរភ្នំ ប្រជាជនខ្មែរបានអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនឲ្យក្លាយទៅជាមហាអំណាចខាង នាវាចរណ៍សមុទ្រយ៉ាងប្រាកដ ។ ភាពរុងរឿងរីកចំរើន ខាងនាវាចរណ៍សមុទ្រត្រូវបានកត់ត្រាដោយកាលប្បប្រវត្តិចិននាដើម សតវត្សរ៍ទី ១ នៃគ.ស ដែលធ្លាប់មានទំនាក់ទំនងខាងពាណិជ្ជកម្ម និងផ្លូវការទូតជាមួយនគរភ្នំ ឬហ្វូ-ណន ដែលជារដ្ឋបុរេអង្គរខ្មែរមុនដំបូងបង្អស់ នៅក្នុងអាស៊ីអាគ្នេយ៍យើងនេះ ។
លោកបានចុះទូកនៅកំពង់ផែរ វេនឆូវ នៅឆូ-គាង ហើយដោយធ្វើដំណើរតាមទិសត្បូង-លិច, គេឆ្លងកាត់កំពង់ផែរនៃ Prefeclus ហ្វូ-គាន, ក្វាងតុង និងក្រៅសមុទ្រ, គេឆ្លងកាត់សមុទ្រនៃកោះទាំង ៧ (ហ្សី-ឆូវ, ក្រុមកោះកាយា), គេឆ្លងកាត់សមុទ្រឥណ្ណាម ហើយដល់ចម្ប៉ា, ដោយមានខ្យល់ល្អ, មកដល់ឆេន-ពូ, ដោយប្រើពេល ១៥ថ្ងៃ (តំបន់កាប់សាំងហ្សាក់ ឬបារៀ) គឺព្រំដែនកម្ពុជា ។ ដយពី ឆេន-ពូ, ធ្វើដំណើរបន្តដោយយកទិសខាងត្បូង-លិច ១/៦ លិច, គេឆ្លងកាត់សមុទ្រ គេន លេន (ពូលោកុង
ដ័រ) និងគេនឹងចូលមាត់ទន្លេមេគង្គ ។
ផែនទីនៃជ្រោយឥណ្ឌូចិន របស់ព្រះសង្ឃបារាំង ឈ្មោះ ឌុយ វ៉ាល់
ឆ្នាំ ១៩៨៦ និង ផែនទីកម្ពុជាក្រោម ដែលបង្ហាញនូវឥទ្ធិភាពនៃសមុទ្រ
(ឯកសារចេញពី Edmond Chassigneux, L’ Indochine មុនឆ្នាំ
១៩៥០)
មុននេះបន្តិច នាសតវត្សរ៍ទី ២ និងទី ៣ នៃគ.ស កាលប្បវត្តិចិនបានឲ្យដឹងថា : ទំព័រប្រវត្តិសាស្ត្រ
បានឲ្យដឹងថា នៅក្នុងឆ្នាំ១១២៨ ដើម្បីពង្រឹងកងទ័ពខ្មែរដែលកំពុងតទល់នឹងទ័ពឥណ្ណាម នៅហាទិន ព្រះបាទសុរិយាវរ្ម័ន បានត្រាស់បង្គាប់ឲ្យសំពៅចម្បាំងខ្មែរចំនួន ៧០០ ឲ្យទៅកាន់ទីនោះដោយស្របតាមឈូងសមុទ្រចម្ប៉ា ។
ដូចនេះយើងឃើញថា តាំងពីបុរាណកាលព្រះរាជាខ្មែរអង្គនេះបានគ្រប់គ្រងដែនដីខ្មែរដែល ទ្រង់បានបង្កើតឡើង ហើយការពារដោយខ្លួនឯង ។ អ្វីដែលត្រូវរំលឹកនៅទីនេះ គឺនាសម័យនោះ ដែនដីសណ្តរ ពោលគឺផ្នែកខាងក្រោមនៃដងទន្លេមេគង្គ ដែលសព្វថ្ងៃបានក្លាយទៅផ្លូវសមុទ្រ គឺជាសរសៃឈាមសេដ្ឋកិច្ចរបស់ខ្មែរ ប្រទេសវៀតណាមខាងត្បូង ដែលមានព្រំប្រទល់ជាប់និងឈូងសមុទ្រចម្ប៉ា នៅជាកម្មសិទ្ធិរបស់ខ្មែរនៅឡើយ ។ ដូច្នេះហើយការប្រើនាវាចម្បាតាំងពីបុរាណកាលព្រះកាន់ហាទិនប្រទេសឥ ណ្ណាមម មិនមានភាពលំបាកលំបិនទេ ។ មួយកងទ័ពចាមនាសម័យនោះដែលនៅត្រួតត្រានគររបស់ខ្លួននៅឡើយដែរ គឺជាសម្ព័ន្ធមិត្តរបស់ខ្មែរ ។ បើនិយាយទង្វើនេះអាចធ្វើទៅបានលុះត្រាតែមានការសហការពីកងទ័ព័ព ចម្បាំងផងដែរ។
ចម្លាក់ចម្បាំងកងទ័ពខ្មែរ-ចាម តាមផ្លូវទឹក
ឆ្លាក់លើប្រាសាទបាយ័ន ចុងស.តទី ១២ (ម.ត
២០០៨)
អាទិភាពនៃវិស័យនាវាវាចរណ៍ខ្មែរ ដែលជាកត្តាចម្បងនៃវឌ្ឍនភាព និង ភាពរឹងមាំនៃអំណាចយោធា និង កិត្យានុភាពសេដ្ឋកិច្ច ត្រូវបានបាត់បង់សក្តានុពលទៅវិញនៅសម័យក្រោយមក ។ កុំភ្លេចថា នាសម័យនគរភ្នំ ខ្មែរមានទំនាក់ទំនងសេដ្ឋកិច្ច មិនគ្រាន់តែជាមួយចិនទេ ក៏ប៉ុន្តែជាមួយប្រទេសឥណ្ឌូនេស៊ី និកោះស៊ូម៉ាត្រា ដោយពិសេសជាងនេះទើត គឺប្រទេសឥណ្ឌា និង ចក្រភពរ៉ូម៉ាំង ។ ស្ថានភាពនេះ មិនខុសពីស្ថានភាពនៅប្រទេសចម្ប៉ា ឬលិនយីទេ ដែលវត្តមានត្រូវបានរលត់ ហើយជំនួសដោយប្រទេសវៀតណាមសព្វថ្ងៃ ។ ដើមឡើយ គ្រាន់តែជាសហគមន៍កសិកម្ម ដែលមិនមានអំណាចកណ្តាល ឬរដ្ឋនៅឡើយ ។ សហគមន៍មន-ខ្មែរ ទាំងនោះច្បាំងគ្នាមិនឈប់ឈរ តែមានសម្ព័ន្ធភាព ហើយមានមេកន្ទ្រាញជាគោល ។ ការតាំងលំនៅដ្ឋានជាភូមិ មានរង្វង់មូលនៅតាមខ្ពង់រាប និងនៅតាមបណ្តោយតំបន់ឆ្នេរសមុទ្រ ដែលមានប្រព័ន្ធប្រឡាយទឹក ដូចជា ព្រឺកស្រោចស្រព មានរីកដុះដាល ជាមជ្ឍមណ្ឌលនៃភាពរុងរឿង ។
នៅដើមស.វទី ១នៃគ.ស ក្រោមឥទ្ធិពលវប្បធម៌ឥណ្ឌា ដែលធ្វើឡើងតាមរយៈវិស័យពាណិជ្ជកម្មអន្តរជាតិសមុទ្រ ហើយចាប់តាំងពីនោះមក រដ្ឋខ្មែរឈ្មោះហ្វូ-ណន ក៏ត្រូវបានបង្កើតឡើង ដោយការអនុវត្តន៍នូវហេដ្ឋារចនាសម្ព័ន្ធនយោបាយឥណ្ឌា ។
ដោយសារតែការកាន់កាប់ឈូងសមុទ្រខ្មែរដោយបរទេសចាប់តាំងពីសត វត្សទី ១៣ ដែលជាមូលហេតុនៃអោនភាពនៃឥទ្ធិពលដ៏ខ្លាំងក្លា ខ្មែរដែលធ្លាប់តែពឹងពាក់នឹងវិស័យពាណិជ្ជកម្មអន្តរជាតិ ដែលជាសសរនៃសេដ្ឋកិច្ចជាតិ ។
តាមការសិក្សាស្រាវជ្រាវ យើងដឹងថា ខ្មែរចាប់តាំងពីសតវត្សរ៍ទី ១ នៃគ.ស ធ្លាប់មានទំនាក់ទំនងតាមផ្លូវទូតក៏ដូចជាតាមផ្លូវពាណិជ្ជកម្មជាមួយមហា ចិន និងឥណ្ឌា ។ កំណត់ហេតុចិន បានឲ្យដឹងថា ប្រទេសខ្មែរនាដើមសតវត្សរ៍ទី ១ គឺជាមហាប្រទេសដែលមានទឹកដីយ៉ាងធំនៃអាស៊ីអាគ្នេយ៍ ដីគោក និងសមុទ្រ គឺប្រទេសខ្មែរបច្ចុប្បន្ន កម្ពុជា (វៀតណាមខាងត្បូង) ប្រទេសឡាវ ថៃ ភាគខ្លះនៃប្រទេសភូមា និងជ្រោយមលាយូ ។ បើពឹងផ្អែកលើកាលប្បវត្តិចិន ប្រទេសខ្មែរនាសម័យនោះគឺជា ក្សត្ររដ្ឋ ។ ហើយសៀមគ្រប់គ្រងមានលក្ខណៈជាសម្ព័ន្ធមិត្ត ផ្នែកភូមិសាស្ត្រហ្វូ-ណន បានលាតសន្ធឹងពីឆ្នេរសមុទ្រចម្ប៉ាដល់ជ្រោយមលាយូ តំបន់សងក្លា និង ពីឆ្នេរភាគខាងលិចនៃឧបទ្វីបនេះ ដលឆ្នេរសមុទ្របេងហ្គោលសព្វថ្ងៃ ។
ចម្បាំងនាវាចរខ្មែរ និង ចាម ឆ្លាក់លើប្រាសាទបាយ័ន
ចុងស.តទី ១២ (ម.ត
២០០៨)
ក្នុងការត្រួតត្រាទឹកដីរបស់ខ្លួន នគរហ្វូ-ណន មាននាវាចម្បាំង ដែលមិនគ្រាន់តែបង្ក្រាបស្តេចក្សត្ររដ្ឋខ្លះក្នុងសមុទ្រសៀម សព្វថ្ងៃតែប៉ុណ្ណោះទេ ថែមទាំងជួយធ្វើអន្តរាគមន៍កងទ័ពចម្ប៉ា ឬលិនយី ដើម្បីវាយលុកប្រទេសវៀតណាមខាងជើងផង ។ ការបញ្ជូនទ័ពខ្មែរតាមផ្លូវសមុទ្រត្រូវបានធ្វើឡើងរវាងឆ្នាំ ២៧០ និង ២៨០ នៃគ.ស ហើយអត្ថភាពនៃវិស័យនាវាចរខ្មែរត្រូវបានបន្តរហូតដល់រាជរបស់ ព្រះបាទសុរិយាវរ្ម័ទី ២ ។
គឺភស្តុតាងទាំងអស់នោះហើយ ដែលនាំឲ្យយើងដឹងថា មុនការបង្កើតរដ្ឋថៃ ប្រជាជនខ្មែរធ្លាប់ត្រួតត្រាតំបន់ឈូងសមុទ្រសៀម និងចិន ក្នុងឋានៈជាម្ចាស់ទឹក ម្ចាស់ដីយ៉ាប្រាកដ ។ ដូច្នេះយើងអាចសន្និដ្ឋានបានថា ខ្មែរបានប្រើសមុទ្រតាំងពីយូរយារណាស់មកហើយ មុនភូមិភាគនេះត្រូវបានផ្តាច់ចេញពីមាតុភូមិខ្មែរនៅសតវត្សទី ១៣ និងទី ១៧នៃគ.ស ។
ទន្ទឹមនឹងនេះ យើងក៏បានដឹងទៀតថា ជនជាតិចិនមនសូវធ្វើដំណើរតាមសមុទ្រដោយប្រើប្រាស់នូវសំពៅធំៗនោះទេ ។ ដើម្បីមកកាន់ឧបទ្វីបឥណ្ឌា-ចិន ក្នុងអម្លុងសតវត្សទី ១ និង ទី ៧ ។ ជាទូទៅពួកគេរមែងតែជួលអ្នកបើកបរសំពៅខ្មែរ ដែលពូកែខាងធ្វើនាវាចរណ៍តាមសមុទ្រ ។ តាមពិតទៅហេតុផលមួយទៀត គឺបណ្តាលមកពីសន្តិសុខ ពីព្រោះតំបន់ឈូងសមុទ្រ (ចិន និង សៀម) សុទ្ធសឹងតែមានចោរសមុទ្ររាតត្បាតជានិច្ចកាល ៕
ប្រភព http://www.cen.com.kh