ឧទ្យានជាតិភ្នំគូលេន ជាតំបន់ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្ត ដ៏អឆ្ឆរិយៈ នៅលើកំពូល
ភ្នំដាច់តែឯងមួយ ដែលមានទីតាំងស្ថិតក្នុងស្រុងស្វាយលើ មានចម្ងាយ៤៨គីឡូម៉ែត្រពីទី
រួមខេត្តសៀមរាប។
ឧទ្យានជាតិភ្នំគូលេន ជាកន្លែងកំសាន្តមួយ ដែលមានកំពូលខ្ពស់បំផុត មានកម្ពស់៤៨៧
ម៉ែត្រ។ តំបន់នេះ ជាតំបន់ទេសចរណ៍ ដ៏ស្រស់ស្អាត ពោរពេញដោយ សម្រស់ធម្មជាតិ
ដ៏ស្រស់បំព្រង មានព្រៃឈើពណ៌បៃតងខៀវស្រងាត់ សត្វបក្សាបក្សីគ្រប់ប្រភេទ ជាមួយ
នឹងរូបចម្លាក់ដ៏ប្រណិត ជាង១០០០ នៃយោនី និង លិង្ហ ត្រូវឆ្លាក់លើថ្មភក់ បាតស្ទឹង នៅ
ក្រោមបាតទឹក ដ៏ចម្លែកអស្ចារ្យ។
ឧទ្យានជាតិភ្នំគូលេន ត្រូវបានចាត់ទុកថា ជាកន្លែងកំណើតនៃអាណាចក្រខ្មែរបុរាណ។
អំឡុងពេលសាងសង់ នៃប្រាសាទបុរាណក្នុងសតវត្សរ៍ទី៩ ថ្មភក់ត្រូវបានយកពីភ្នំសក្ការៈ
នេះទៅអង្គរវត្ត។ នៅភ្នំគូលេននេះហើយ ដែលព្រះបាទជ័យវរ្ម័នទី២ ប្រកាសពីឯករាជ្យពី
ជ្វាក្នុងឆ្នាំ៨០២។ បច្ចុប្បន្ន បានក្លាយជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយ និងទាក់ទាញ
បំផុត សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ មកទស្សនា៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ប្រភព http://www.camnews.com.kh/News/Detail/17946/kulen-mountain-national-park
No comments:
Post a Comment