សូមស្វាគមន៍មកកាន់គេហទំព័រយើងខ្ញុំ យើងខ្ញុំមានព័ត៌មានជាច្រើនសម្រាប់លោកអ្នក ព្រមទាំងគំនិតជាច្រើនថ្មីៗថែមទៀតផង... លោកអ្នកអាចទំនាក់ទំនងយើងខ្ញុំបានតាមរយៈ Email : tanglaiheang168@gmail.com Facebook : tang laiheang សូមអរគុណ...

ពាក្យស្លោកខ្មែរ

Wednesday, May 29, 2013

តំបន់ទេសចរណ៍ ប្រាសាទបុរាណ ដ៏ស្រស់ស្អាត និង អាថ៍កំបាំង ប្រាសាទតោ

ប្រាសាទតោ ជាតំបន់ទេសចរណ៍ ប្រាសាទបុរាណមួយ ដ៏ចំណាស់ ដែលទីតាំង
ស្ថិតនៅក្នុងខេត្តកំពង់ធំ។
ប្រាសាទតោ ជាកន្លែងទេសចរណ៍ ដែលមានក្រុមប្រាសាទ​ចំនួន​១៨ ជាមួយនឹង
​កំពែង​ពីរ ​នៅជាប់មាត់ត្រពាំង ដ៏ស្រស់ស្អាត​។ គេ​ហៅ​ប្រាសាទ​នេះ ​ថា​ប្រាសាទ
តោ ព្រោះ​នៅលើ​ជណ្តើរ​ទាំង​អស់ ​មាន​បួន​ទិស មាន​រូប​តោ​អង្គុយ  ដាក់នឹង​ជើង
​មុខ​បញ្ឈរ  ជើង​ក្រោយ  ដាក់​ចុះ​ក្រោម   ងើយ​ក្បាល​ឡើង និង ​មាត់​ចំហរ​ទៅ​រក​
កន្លែង​សក្ការៈ​។
ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ចូលចិត្តមកកំសាន្តនៅតំបន់នេះ រីករាយជា
នឹងការដើរគយគន់ទេសភាពជុំវិញប្រាសាទ ទស្សនាប្រាសាទ រចនាបថ ចម្លាក់
ប្រាសាទ និង ស្រូបយកខ្យល់អាកាសបរិសុទ្ធ៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ប្រភពដើម http://www.camnews.com.kh/News/Detail/62741/lion-temple




No comments:

Post a Comment