សូមស្វាគមន៍មកកាន់គេហទំព័រយើងខ្ញុំ យើងខ្ញុំមានព័ត៌មានជាច្រើនសម្រាប់លោកអ្នក ព្រមទាំងគំនិតជាច្រើនថ្មីៗថែមទៀតផង... លោកអ្នកអាចទំនាក់ទំនងយើងខ្ញុំបានតាមរយៈ Email : tanglaiheang168@gmail.com Facebook : tang laiheang សូមអរគុណ...

ពាក្យស្លោកខ្មែរ

Showing posts with label តំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា. Show all posts
Showing posts with label តំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា. Show all posts

Monday, June 24, 2013

អាថ៌កំបាំងអច្ឆរិយៈ នៃរចនាបថ ប្រាសាទតោ៦ នាគ៨ និង បិសាច២ ដ៏វែងជាងគេ ប្រាសាទនគរបាជ័យ

ប្រាសាទនគរបាជ័យ ជាសំណង់​ប្រាសាទ  ដែល​វែង​ជាង​គេ​ទី​១​ ​មាន​ប្រវែង ៤១២​ម៉ែត្រ និង​
បន្ទាត់​ផ្ចិត ៣៧១​ម៉ែត្រ​ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាម។
កន្លែង​ភាគច្រើន​នៃ​សំណង់​ប្រាសាទ ត្រូវបាន​បំផ្លិចបំផ្លាញ​។ នៅក្នុង​នោះ​អ្នកនឹង​បានឃើញ
​រចនាប័ទ្ម​ដូចជា តោ​៦ នាគ​៨ និង ​បិសាច​២​ ដែលជាសំណង់​ដែល​វែង​ជាង​គេ​ទី​២ មាន​រចនា
ប័ទ្ម​ស្ថាបត្យកម្ម​ដ៏ស្រស់ស្អាត​ដោយ​មាន​រូបសំណាក​តេជោ​ដំដិ​ន បិសាច​ពីរ​ដែល​មាន​កម្ពស់
​១.៦​ម៉ែត្រ និង​ ទម្ងន់​២​ផោន​។
​សំណង់​ដ៏​សំខាន់​ដែល​វែង​ជាង​គេ​បំផុត​ទី៣ ដែល​អ្នកទេសចរណ៍ នឹង​ឃើញ​នូវ​រូបសំណាក់
​ព្រះ​នរាយណ៍​   ដៃ​ប្រាំបីនៅ​ជិត​ខ្លោងទ្វារ​នោះ​។ រូប​ព្រះ​នរាយណ៍​ដៃ​បួន គឺ​នៅ​ខាងឆ្វេង នៃ​
ប្រាសាទ​នគ​របា​ជ័យ ខេត្ត​កំពង់ចាម​។ ចុងក្រោយ​គេ គឺ​ប្រាសាទ​ដែល​វែង​ជាង​គេ​ទី​៤ ដែល
​ធ្វើ​ពី​ថ្មបាយក្រៀម អាច​ទៅ​បាន​តាមរយៈ​ទិស​ទាំង​១២​។ នៅ​កណ្តាល​សំណង់​នោះ អ្នកនឹង
​ឃើញ​មាន​ កំពូល​ដ៏​ខ្ពស់​ដែល​ធ្វើ​ពី​ថ្ម​ភក់ ជាមួយនឹង​រូប​សំណាក់​ព្រះពុទ្ធដ៏ប្រណិត​៕
សូមទស្សនា រូបភាព ខាងក្រោម!!!
 
ប្រភព http://www.camnews.com.kh

Thursday, June 20, 2013

អាថ៍កំបាំងនៃប្រាង្គប្រាសាទបុរាណ ដ៏មានតំលៃ នៅដើម សតវត្សរ៍ទី១០ ប្រាសាទក្រវ៉ាន់

ប្រាសាទ​ក្រវ៉ាន់ ជាប្រាង្គប្រាសាទបុរាណមួយ  ត្រូវបាន​កសាង​ដោយ​ព្រះបាទ​ហ​សោ​វរ្ម័នទី​១
នៅ​ដើម​សតវត្សរ៍​ទី​១០   ដើម្បី​ឧទ្ទិស​ដល់​សាសនា​ឥណ្ឌូ​    ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត
សៀមរាប។
បច្ចុប្បន្នប្រាសាទ ក្រវ៉ាន់បានប្រែក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តបុរាណវត្ថុដ៏មាន
តំលៃ ជាមួយនឹងរចនាបថនៃប្រាសាទ និង រូបចម្លាក់លើប្រាសាទ  ដ៏ល្អប្រណិត  ដែលបាន
ទាក់ទាញភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក មកទស្សនា និងស្វែងយល់ពីប្រវត្តិនៃការ
កកើតប្រាសាទដ៏អស្ចារ្យមួយនេះ នៅលើទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយកម្ពុជា៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ប្រភព http://www.camnews.com.kh





Sunday, June 16, 2013

ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​អតីត​រាជវាំង​បុរាណ​នៅ​ភ្នំ​គូលែន


រណ្ដៅ ​កំណាយ​ដែល​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​បូរាណ​វិទ្យា (ADF) បាន​ជីក​ដើម្បី​ស្រាវជ្រាវ នៅ​ជិត​ភូមិ​អន្លង់ធំ លើ​ខ្នង​ភ្នំ​គូលែន ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០១៣។ RFA/Hang Savyouth


មន្ត្រី​អាជ្ញាធរ​អប្សរា​ទទួល​ បន្ទុក​ការពារ​ប្រាសាទ​បូរាណ និង​ក្រុម​អ្នក​ធ្វើ​កំណាយ​បូរាណ​វិទ្យា​បាន​អះអាង​ស្រប​គ្នា​ថា គេ​ទើប​តែ​រក​ឃើញ​ទីតាំង​អតីត​ព្រះបរម​រាជវាំង​សម័យ​បូរាណ​នៃ​រាជធានី មហិន្ទ្របព៌ត ដែល​មាន​អាយុកាល​ជាង ១២០០​ឆ្នាំ​ហើយ។ ទីតាំង​អតីត​​​​​រាជវាំង​បូរាណ​នោះ នៅ​កប់​ក្រោម​ដី ដោយ​មាន​ព្រៃ​ក្រាស់​​ដុះ​គ្រប​នៅ​លើ​​ខ្នង​ភ្នំគូលែន។
អគ្គនាយក​អាជ្ញាធរ​អប្សរា គឺ​លោក ប៊ុន ណារិទ្ធិ។ លោក​បាន​មាន​ប្រសាសន៍​នៅ​​រសៀល​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មិថុនា ថា កាល​ពី ៤-​៥​ខែ​មុន ក្រុម​អ្នក​បូរាណវិទ្យា​មក​ពី​ស្ថាប័ន​ប្រមាណ ៧-៨ ដែល​ធ្លាប់​ស្រាវជ្រាវ​នៅ​តំបន់​អង្គរ បាន​សហការ​គ្នា​ចូល​វិភាគទាន​ជាមួយ​អាជ្ញាធរ​អប្សរា ហើយ​បាន​ជួល​ក្រុមហ៊ុន​បរទេស​មួយ​​ដែល​មាន​ជំនាញ​ខាង​ថត​ពី​លើ​អាកាស ​ឱ្យ​ធ្វើ​ការ​ថត​យក​ទិន្នន័យ​នៅ​ក្រោម​ដី​ទៅ​លើ​តំបន់​ប្រាសាទ​បូរាណ​ចំនួន ៣​កន្លែង ​គឺ​នៅ​តំបន់​អង្គរ​មួយ​កន្លែង នៅ​ប្រាសាទ​កោះកែ មួយ​កន្លែង និង​នៅ​លើ​ខ្នង​ភ្នំ​គូលែន មួយ​កន្លែង។ ការ​ថត​នោះ គឺ​នៅ​តំបន់​ខ្នង​ភ្នំ​គូលែន ​បាន​រក​ឃើញ​ទីតាំង​មួយ​កន្លែង ដែល​គេសង្ស័យ​ថា ជា​អតីត​ព្រះ​បរម​រាជវាំង​នៃ​រាជធានី​មហិន្ទ្របព៌ត។
លោក ប៊ុន ណារិទ្ធិ៖ «គេ​បញ្ជូន​ ទិន្នន័យ​ហ្នឹង​មក​ខាង​អាជ្ញាធរ​ អប្សរា​ហើយ ដូច្នេះ​វា​ត្រូវ​ការ​បកស្រាយ​ត​ទៅ​ទៀត។ ទិន្នន័យ​ហ្នឹង គេ​ថត​រូប​ពី​លើ​អាកាស​មក។ អា​ហ្នឹង​ការ​យល់​ឃើញ​របស់​គេ​ថា ច្បាស់​ហើយ ប៉ុន្តែ​យើង​ត្រូវ​ការ​តាម​ដាន​ត​ទៅ​ទៀត​ពី​អ្វីៗ ការ​បកស្រាយ​វា​មិនមែន​យើង​ទាន់​ជឿ​ថា ១០០% ទេ»។
មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ទៅ​ ធ្វើការ​នៅ​ទី​នោះ ដើម្បី​ការពារ​ព្រៃ​ឈើ និង​ប្រាសាទ​បូរាណ​មួយ​ចំនួន​ដែល​គេ​រុក​រក​ឃើញ​ជា​បន្តបន្ទាប់។
​អ្នក​ស្រាវជ្រាវ​បូរាណ​វិទ្យា​មួយ​ក្រុម​ របស់​អង្គការ​​​ឈ្មោះ មូលនិធិ​អភិវឌ្ឍន៍​បូរាណ​វិទ្យា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អេឌីអេហ្វ (ADF) បាន​ឱ្យ​ដឹង​ថា គេ​មាន​អំណះអំណាង​មួយ​ចំនួន ដើម្បី​បញ្ជាក់​ថា ទីតាំង​ក្រោម​ដី​ដែល​គេ​បាន​រក​ឃើញ​នោះ ​ពិត​ជា​អតីត​ព្រះ​បរម​រាជវាំង​នៃ​សម័យ​បុព្វកាល។
​អ្នក​គ្រប់គ្រង​មូលនិធិ​អភិវឌ្ឍន៍​បូរាណ​ វិទ្យា លោក សឿ ពេជ្រ ​បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​តែង​ធ្វើ​កំណាយ​ជា​ច្រើន​កន្លែង​នៅ​លើ​ខ្នង​ភ្នំ​គូលែន នោះ ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០៨ មក ហើយ​កាល​ពី​ឆ្នាំ​២០១០​ គឺ​ក្រុម​របស់​លោក​បាន​ចូល​ទៅ​ដល់​កន្លែង​ទីតាំង​អតីត​ព្រះ​បរម​រាជវាំង​នោះ ក៏​មាន​ការ​សង្ស័យ ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក្រុម​របស់​លោក​ពុំ​មាន​អំណះអំណាង​គ្រប់គ្រាន់​​ ដើម្បី​បញ្ជាក់​​ថា ទី​នោះ​ពិត​ជា​អតីត​ព្រះ​បរម​រាជវាំង​ទេ។ ទើបតែ​កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១២ គឺ​​ក្រុម​របស់​លោក​បាន​យក​ម៉ាស៊ីន​ថត សេស ទៅ​ថត​ទិន្នន័យ​ក្រោម​ដី ហើយ​អាច​បញ្ជាក់​ថា ទី​នោះ​គឺ​ពិត​ជា​អតីត​រាជធានី​មែន។
លោក សឿ ពេជ្រ៖ «យើង​រក​ឃើញ​ផ្លូវ​ ហៃវេយ៍ (High Way) ២ ដែល​ខ្វែង​គ្នា ហើយ​ចំ​កណ្ដាល​មុខ​រាជធានី ហើយ​មួយ​ទៀត អំណះអំណាង​ពី​ខាង​បូរាណ​វិទូ ​រក​ឃើញ​កំណាយ​ទាំង​អស់​ គឺ​ជា​វត្ថុ​ប្រើប្រាស់​នៅ​ក្នុង​ព្រះ​បរម​រាជវាំង។ យើង​រក​ឃើញ​ដែរ កម្រាល​ប្រហែល​ជា ១​ម៉ែត្រ កប់​ទៅ​ក្រោម​ដី គឺ​ក្រាល​ដោយ​ឥដ្ឋ​ទាំង​អស់។ ពួក​ខ្ញុំ​មាន​ឯកសារ មាន​ទាំង​រូបថត​ពេល​ដែល​យើង​កំណាយ​ហើយ»។
​ទោះ​យ៉ាង​ណា​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ ឱ្យ​ដឹង​ថា នៅ​ទីតាំង​អតីត​ព្រះ​បរម​រាជវាំង​បូរាណ​នោះ បច្ចុប្បន្ន​គឺ​ជា​តំបន់​ព្រៃ​ក្រាស និង​មាន​គ្រាប់​មីន​ខ្លះៗ​ផង។
​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា លោក សឺន គង់ បាន​មាន​ប្រសាសន៍​ថា អតីត​រាជធានី​មហិន្ទ្រ​បព៌ត នៅ​លើ​ខ្នង​ភ្នំ​គូលែន​នោះ បាន​កសាង​ឡើង​ដោយ​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះនាម ជ័យវរ្ម័នទី២ នៅ​​ក្នុង​អំឡុង​ឆ្នាំ​​៨០២ នៃ​គ្រិស្ត​សករាជ៕ ប្រភពព័ត៌មាន ៖ RFA
back to top 

ប្រភព http://www.ksn-news.com/ 

Monday, June 10, 2013

ប្រាសាទអាថ៍កំបាំងនៅកណ្តាលព្រៃជ្រៅ ដ៏ចម្លែក មានមន្រ្តី អ្នកប្រាជ្ញ ១០ម៉ឺននាក់ នៅក្នុងប្រាសាទព្រះខ័ន

ប្រាសាទព្រះខ័ន​ ជាប្រាង្គបា្រសាទបុរាណ ដ៏អច្ឆរិយមួយ ដែលបាន​កសាងឡើង ​នៅ​កន្លែង
​ដែល​ព្រះ​បាន​ជ័យវរ្ម័ន​ទី​៧ ​ ទទួល​ជោគជ័យ​  លើ​ការ​លុកលុយ​  របស់​ចាម​   ក្នុង​ឆ្នាំ​១១៩១​
ដែលមានទីតំាងស្ថិតនៅក្នុងខេត្តសៀមរាប។
​ភាពរុងរឿង នៃប្រាសាទ​នេះ ​ជា​មជ្ឈមណ្ឌល​  នៃ​ការប្រមូលផ្ដុំ​ នូវក្រុមមនុស្ស​ សំខាន់ៗ​ ជា
ច្រើន   ដែល​មាន​មន្ត្រី   អ្នកប្រាជ្ញ និង ​អ្នកបម្រើ​ជិត​ ១០០,០០០​នាក់​។ ប្រាសាទ​នេះ​ រចនា
​ឡើង​រាបស្មើ ជាមួយនឹង​គម្រោង​មូលដ្ឋាន ​នៃ​វិចិត្រសាល​រាង​ ជា​បួន​ជ្រុង ​បន្តបន្ទាប់  ជុំវិញ​
បដិសរណដ្ឋាន ​ព្រះពុទ្ធសាសនា និង​ ស្មុគស្មាញ​ ដោយ​ប្រាសាទ​ហិណ្ឌូ​។
បច្ចប្បន្ន ប្រាសាទព្រះខ័ន បានក្លាយទៅជា    តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត  ដ៏ល្បីល្បាញ​
ពេញពិភពលោក ជាមួយនឹងស្នាដៃដ៏ល្អប្រណិត របស់ខ្មែរ  បានរួបរួម និង សាមគ្គីគ្នាឡើង
បានកសាង  ប្រាង្គប្រាសាទដ៏ល្អឥតខ្ចោះ  បន្សល់ទុក  សំរាប់កូនខ្មែរ និង មនុស្សជាតិទាំង
អស់ បានស្គាល់៕
សូម ទស្សនា រូបភាព ខាងក្រោម!!!

ប្រភព http://www.camnews.com.kh





Monday, June 3, 2013

កំសាន្តជាមួយនឹង ទិដ្ឋភាពដ៏ស្រស់បំព្រង និង អាថ៍កំបាំង នៃប្រាសាទកោះកេរ្តិ៍ ដ៏ចម្លែក

កោះ​កេរ្តិ៍​ ជាប្រាសាទបុរាណដ៏អច្ឆរិយខ្មែរ មានដើមកំណើតតាំងពីយូរឡុងណាស់មកហើយ។
កោះកេរិ៍្ត ក៏ធ្លាប់​ជា​រាជធានី​បុរាណដ៏ល្បីល្បាញ​ របស់​ប្រទេស​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅ
ក្នុង​ភូមិស្រ​យ៉ង់ ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេន ចម្ងាយ​ប្រមាណ​ ៤៩​គ​.​ម ភាគ​ខាងលិច​នៃ​ទីរួមខេត្ត
ព្រះវិហារ។
បច្ចុប្បន្ន ប្រាសាទកោះកេរ្តិ៍ បានប្រែក្លាយខ្លួន ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដ៏ពេញនិយម
មួយ  សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ជាច្រើន បានមកទស្សនា នូវស្នាដៃ ដ៏ប៉ិនប្រ
សព្វ នៃការកសាងប្រាសាទ ដ៏ល្អឥតខ្ចោះ របស់ខ្មែរ ពីសម័យដើម។
ប្រាសាទ​នេះ​   ត្រូវបាន​សាងសង់​ឡើង  ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ (​គ​.​ស ៩២៨-៩៤២)​ មាន
​កម្ពស់​  ៣៥​ម៉ែត្រ និង ​រចនាប័ទ្ម​របស់​វា ប្រហាក់ប្រហែល​នឹង​ចេតិយ​ប្រាំមួយ​ជាន់​។ ប្រាសាទ​
នេះ​បែរមុខ  ​ទៅ​លិច  ទៅរក​ក្រុង​អង្គរ​។ ប្រាសាទនេះ  ​ត្រូវ​បាន​កសាង ដើម្បី​គោរពបូជា​ដល់
ត្រី​ភូ​វ​នេ​ស្វ​រៈ ជា​អាទិទេព​ផ្តល់​នូវ​សេចក្តីសុខ​សប្បាយ​៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ប្រភព http://www.camnews.com.kh



Thursday, May 30, 2013

ទស្សនាអាថ៍កំបាំង ដ៏អច្ឆរិយ ប្លែក ស្រស់ស្អាត ក្នុង ប្រាសាទអង្គរវត្ត

អង្គរវត្ត​ មានន័យថា "​ប្រាសាទ​ក្រុង​" ជា​ប្រាសាទ​បែប​ប​ហិណ្ឌូ​និយម ​​កសាង​ដោយ​ព្រះបាទ​
សូរ្យ​វរ្ម័នទី​២ នៅ​ដើម​សតវត្សរ៍​ទី​១២  ជា​ប្រាសាទ​  ដែល​បាន​ថែរក្សា​យ៉ាង​ល្អ​ឥតខ្ចោះ និង ជា
​ប្រាសាទ​តែមួយគត់ ​ដែល​ជា​មជ្ឈមណ្ឌល​នៃសាសនា​យ៉ាង​សំខាន់​តាំងពី ​ មូលដ្ឋាន​ដំបូង​ គឺ
​ហិណ្ឌូ​ ឧទ្ទិស​ថ្វាយ​ព្រះ​វិស្ណុ    ក្រោយ​មក​ថ្វាយ​ពុទ្ធសាសនិក   ដែលមានទីតាំងស្ថិតនៅទឹកដី
ខេត្តសៀមរាប។
ប្រាសាទអង្គរវត្ត  បច្ចប្បន្នបានក្លាយជាតំបន់ទេសចរណ៍បុរាណវត្ថុមួយដ៏មានតំលៃ និង ល្បី
ល្បាញទូទាំងសកលលោក ដែលបានដាក់បញ្ចូលជាសម្បតិ្តបេតិកភ័ណ្ឌពិភពលោកជាប់ជា
ចំណាត់ថ្នាក់ លេខ ៧ លើពិភពលោក   ដោយសារតែស្នាដៃ   ដ៏ល្អប្រណិត   របស់ខ្មែរ បាន
បង្កើតជាប្រាង្គប្រាសាទ   ដ៏អច្ឆរិយនេះឡើង  ជាមួយនឹងការជ្រើសរើសទីតាំងភូមិសាស្រ្ត ដ៏
ប៉ិនប្រសព្វ បានធ្វើឱ្យទីក្រុងសម័យដើម  ដែលធ្លាប់ជាអាណាចក្រខ្មែរ  ដ៏រុងរឿងបំផុត  ប្រែ
ក្លាយខ្លួន ជាតំបន់ទេសចរណ៍ ដ៏មហិមានៅលើពិភពលោកទំាងមូល៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ប្រភព  http://www.camnews.com.kh/News/Detail/12683/angkor-wat-temple










តំបន់ទេសចរណ៍ធម្មជាតិ សម្បូរណ៍ដោយព្រៃឈើធំៗ ទឹកជ្រោះកាចាញ

ទឹកជ្រោះកាចាញ ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់បំព្រង ដែល​មាន​ទីតាំងស្ថិត​នៅ​
ឃុំ​កា​ចាញ ស្រុក​បាន​លុង មាន​ចម្ងាយ ​៦​គីឡូម៉ែត្រ​ពី​ក្រុង​បាន​លុង​ ខេត្តរតនគិរី។
ទឹកជ្រោះ​កាចាញ ​មាន​កម្ពស់​១២​ម៉ែត្រ ដែល​ហូរ​គ្មាន​ទីបញ្ចប់ ​ តាម​បណ្ដោយ​  អូរ​កន្ទាង
​ទៅ​ទន្លេ​ស្រែ​ពក     ក្នុង​ស្រុក​លំផាត់​។ តំបន់នេះ    សម្បូរណ៍ទៅដោយ  ទេសភាពពណ៌
បៃតង ទឹកជ្រោះដ៏ស្រស់ស្អាត និង ម្លប់ឈើដ៏ត្រជាក់ គួរឱ្យចាប់អារម្មណ៍ និង ទាក់ទាញ
បំផុត សំរាប់ភ្ញៀវទេសចរណ៍៕
​
ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ចូលចិត្តមកកំសាន្តនៅតំបន់នេះ រីករាយជាមួយនឹង
ការហែលទឹក ស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទេសភាព និង ជិះដំរី៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ប្រភព http://www.camnews.com.kh/News/Detail/61048/kachanh-waterfall





តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តបុរាណ ដ៏ចំលែក ប្រាសាទ ថ្មអណ្តែត

ប្រាសាទ​អណ្ដែត​ ត្រូវបាន​កសាងឡើង​ក្នុង​រចនាបទ ​ព្រៃ​ក្មេង​ដែល​មាន​ប៉ម​ ប្រាសាទ​ឥដ្ឋ​តែ
មួយ​ប៉ុណ្ណោះ​ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ។
ប្រាសាទ​នេះ​  ត្រូវបាន​កសាង​ឡើង​នៅ​សតវត្សរ៍​ទី​៧ ​ក្នុង​រជ្ជកាល​ ព្រះបាទ​ជ័យវរ្ម័ន​ទី​១​​ស្ថិត
​នៅ​ចំ​កណ្ដាល​ក្រុម​ប្រាសាទតោ​    ដែល​តុបតែង​យ៉ាង​ល្អប្រណិត  ​ស្រដៀង​គ្នា​នឹង​រចនាបទ
​ប្រាសាទបុរាណ​ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​២​ដែរ ​នៃ​អាណាចក្រ​អង្គរ​សតវត្សរ៍​ទី​៩​ មាន
​សិលាចារឹក​ក្នុង​ប្រាសាទ​សំបូរ (​ក្រុម​ខាងជើង​)​។​
ភ្ញៀវទេសចរណ៍ជាតិ និង អន្តជាតិ ចូលចិត្តមកកំសាន្តនៅតំបន់នេះ រីករាយកំសាន្តជាមួយ
នឹងការដើរទស្សនាប្រាង្គប្រាសាទ ចំលាក់ រចនាបទ សិក្សា និង ស្រាវជា្រវពីប្រវត្តិ  នៃប្រាង្គ
ប្រាសាទ៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ប្រភព http://www.camnews.com.kh/News/Detail/86049/andet-temple


រមណីយដ្ឋានកូនភ្លោះធម្មជាតិ ដ៏ស្រស់ត្រកាល ភ្នំបាក់ ភ្នំជញ្ជាំង

ភ្នំបាក់ និង ភ្នំជញ្ជាំង ជា​រមណីដ្ឋាន​ធម្មជាតិ និង ​វប្បធម៌មួយ ដ៏ស្រស់ត្រកាល ដែល​មាន
​ទីតាំង​នៅក្នុង​ស្រុកសិរីសោភ័ណ មានចម្ងាយ ​៥​គីឡូម៉ែត្រ ​ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ​។
ភ្នំបាក់ និង ភ្នំជញ្ជាំង ជាកន្លែងកំសាន្តមួយ ដែលមាន​ភ្នំ​ពីរ ​នៅ​ជិតគ្នា ដែលមើលទៅមាន
រូបរាង និងមានឈ្មោះដូចជាកូនភ្លោះ មាន​ថ្ម​ធំៗ ​ជា​ច្រើន​បញ្ឈរ​ ដូចជា​ជញ្ជាំង​ ពោរពេញ
ដោយ  បរិយាកាស និង​ ទិដ្ឋភាពដ៏ល្អប្រណិត។ ចំណែកនៅ​ចន្លោះ​ភ្នំ មានកន្លែងដ៏ស្រស់
ស្អាតមួយ  សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិសំរាកកំសាន្ត។
ជាពិសេស ​នៅជើង​ភ្នំ​ មាន​ត្រពាំង​ធំ​មួយ   មានទំហំ  ១០​ម៉ែត្រការ៉េ ​ជម្រៅ ១២​ម៉ែត្រ​ និង
រូប​ចម្លាក់​ថ្មបុរាណជាច្រើន   បាន​ធ្លាក់ សន្សល់ទុកនៅក្នុងត្រពាំងនោះ តាំងពីសម័យមុន
មកម្ល៉េះ៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ប្រភព 


ភ្នំ​ហាន់ជ័យ ឬ ​ភ្នំ​ជ័យ​គិរី​ ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយ ដ៏ទាក់ទាញ ដែលមាន​
ទីតាំងស្ថិត​នៅ​ ប៉ែក​ខាងកើត ​ខេត្តកំពង់ចាម​។
ភ្នំ​ហាន់ជ័យ ជាតំបន់កំសាន្តប្រាង្គប្រាសាទបុរាណមួយ ដែលមានរចនាបថ   តាមបែប
ខ្មែរបុរាណ ដ៏ស្រស់ស្អា និង នៅជុំវិញមាន ​ភូមិ វត្តអារាម និង​ ប្រាសាទបុរាណ​ស្អាតៗ
​ជាច្រើន​។
ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ចូលចិត្តមកកំសាន្តនៅតំបន់នេះ រីករាយកំសាន្តជា
នឹងការដើរទស្សនា ប្រាង្គប្រាសាទ រចនាបថនៃប្រាសាទ   ស្វែងយល់ចំលាក់ និង គយ
គន់ទេសភាពដ៏ស្រស់ត្រកាល នៅជុំវិញប្រាសាទ៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ប្រភព http://www.camnews.com.kh/News/Detail/39645/phnom-han-chey









តំបន់ទេសចរណ៍ ដ៏អឆ្ឆរិយៈ ប្លែក ពោរពេញដោយចម្លាក់ ក្រោមបាតទឹក ដ៏ស្រស់ស្អាត ឧទ្យានជាតិភ្នំគូលេន

ឧទ្យាន​ជាតិ​ភ្នំ​គូ​លេន​ ជាតំបន់ទេសចរណ៍ធម្មជាតិ  ប្រវត្តិសាស្រ្ត ដ៏អឆ្ឆរិយៈ នៅលើ​កំពូល
ភ្នំ​ដាច់​តែឯង​មួយ ​ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ស្រុង​ស្វាយ​លើ  ​មាន​ចម្ងាយ​៤៨​គីឡូម៉ែត្រ​ពី​ទី​
រួម​ខេត្តសៀមរាប​។
ឧទ្យាន​ជាតិ​ភ្នំ​គូ​លេន​   ជាកន្លែងកំសាន្តមួយ​ ដែលមានកំពូល​ខ្ពស់បំផុត​ មាន​កម្ពស់​៤៨៧
​ម៉ែត្រ។ តំបន់នេះ ជាតំបន់ទេសចរណ៍  ដ៏ស្រស់ស្អាត   ពោរពេញដោយ  សម្រស់ធម្មជាតិ
ដ៏ស្រស់បំព្រង មានព្រៃឈើពណ៌បៃតងខៀវស្រងាត់  សត្វបក្សាបក្សីគ្រប់ប្រភេទ  ជាមួយ​
នឹងរូបចម្លាក់ដ៏ប្រណិត ជាង១០០០ នៃយោនី និង លិង្ហ   ត្រូវឆ្លាក់លើថ្មភក់  បាតស្ទឹង នៅ
ក្រោមបាតទឹក ដ៏ចម្លែកអស្ចារ្យ។
​ឧទ្យាន​ជាតិ​ភ្នំ​គូ​លេន​    ត្រូវបាន​ចាត់ទុក​ថា  ជា​កន្លែង​កំណើត​នៃ​អាណាចក្រ​ខ្មែរ​បុរាណ​។
អំឡុង​ពេល​សាងសង់​  នៃ​ប្រាសាទ​បុរាណ​ក្នុង​សតវត្សរ៍​ទី​៩ ថ្មភក់​ត្រូវបាន​យក​ពី​ភ្នំ​សក្ការៈ
​នេះ​ទៅ​អង្គរ​វត្ត។ នៅ​ភ្នំ​គូ​លេន​នេះ​ហើយ ​ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី​២   ​ប្រកាស​ពី​ឯករាជ្យ​ពី
​ជ្វា​ក្នុង​ឆ្នាំ​៨០២​។​ បច្ចុប្បន្ន បានក្លាយជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយ និងទាក់ទាញ
បំផុត សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ មកទស្សនា៕
សូមទស្សនា រូបភាព ខាងក្រោម!!!







ប្រភព http://www.camnews.com.kh/News/Detail/17946/kulen-mountain-national-park

ទស្សនាតំបន់ដ៏អច្ឆរិយ ដ៏ប្លែក ស្រស់ស្អាត ប្រាសាទ ភ្នំក្រោមទន្លេសាប

ភ្នំក្រោមទន្លេសាប គឺប្រាសាទបុរាណ ដ៏ចំណាស់ និង អច្ឆរិយវត្ថុមួយ ដ៏អស្ចារ្យ ដែលមានទីតាំង
ស្ថិតនៅជិតទន្លេសាប ខេត្តសៀមរាប។
ប្រាសាទភ្នំក្រោមទន្លេសាប ជាតំបន់ទេសចរណ៍មួយ ដែលពោរពេញទៅដោយ បរិយាកាសធម្ម
ជាតិព័ទ្ធជុំ  មានទឹក  ខ្យល់អាកាសបរិសុទ្ធ  ទេសភាពពណ៌បៃតងខៀវស្រងាត់  ដ៏ស្រស់ស្អាត។
ជាពិសេស ប្រវត្តិនៃប្រាង្គប្រាសាទ រូបចម្លាក់ដ៏ប្លែក និង ទាក់ទាញបំផុត សំរាប់ភ្ញៀវទេសចរណ៍
ជាតិ និង អន្តរជាតិ​ មកទស្សនា។
ភ្ញៀវទេសចរណ៍ជាច្រើន ចូលចិត្តមកកំសាន្តនៅតំបន់នេះ រីករាយជាមួយនឹង ការកំសាន្តដ៏ប្លែក
អារម្មណ៍ ដើរគយគន់ទេសភាព ទស្សនាប្រាសាទ   សិក្សាពីប្រវត្តិប្រាសាទ   ជិះទូកទស្សនារូប
ភាពប្រាសាទ ពីលើផ្ទៃទឹក៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ប្រភព http://www.camnews.com.kh/News/Detail/25478/phnom-krom---tonle-sap-lake