ប្រាសាទអណ្ដែត ត្រូវបានកសាងឡើងក្នុងរចនាបទ ព្រៃក្មេងដែលមានប៉ម ប្រាសាទឥដ្ឋតែ
មួយប៉ុណ្ណោះ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ។
ប្រាសាទនេះ ត្រូវបានកសាងឡើងនៅសតវត្សរ៍ទី៧ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី១ស្ថិត
នៅចំកណ្ដាលក្រុមប្រាសាទតោ ដែលតុបតែងយ៉ាងល្អប្រណិត ស្រដៀងគ្នានឹងរចនាបទ
ប្រាសាទបុរាណ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ដែរ នៃអាណាចក្រអង្គរសតវត្សរ៍ទី៩ មាន
សិលាចារឹកក្នុងប្រាសាទសំបូរ (ក្រុមខាងជើង)។
ភ្ញៀវទេសចរណ៍ជាតិ និង អន្តជាតិ ចូលចិត្តមកកំសាន្តនៅតំបន់នេះ រីករាយកំសាន្តជាមួយ
នឹងការដើរទស្សនាប្រាង្គប្រាសាទ ចំលាក់ រចនាបទ សិក្សា និង ស្រាវជា្រវពីប្រវត្តិ នៃប្រាង្គ
ប្រាសាទ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ប្រភព http://www.camnews.com.kh/News/Detail/86049/andet-temple
No comments:
Post a Comment