វត្តគុហនគរ ជាតំបន់ទេសចរណ៍ សម្បូរណ៍ដោយប្រាង្គប្រាសាទបុរាណ ដែលបានកសាង
ក្នុងសតវត្សរ៍ទី១១ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ។
វត្តគុហនគរ ជាកន្លែងទេសចរណ៍មួយ ដ៏ទាក់ទាញ ពោរពេញដោយ ប្រាង្គប្រាសាទបុរាណ
ថ្មបាយក្រៀម និង ថ្មភក់លើគ្រឹះ បានរក្សាទុកយ៉ាងរឹងមាំ ២០០ម៉ែត្រការ៉េ និង ព័ទ្ធជុំវិញ
ដោយកំពែងថ្មភក់ ដ៏ធំកម្ពស់ ៣ម៉ែត្រ។ ប្រាសាទនេះ បានកសាងអំឡុងរជ្ជកាល ព្រះបាទ
សូរ្យវរ្ម័នទី១ ដែលរចនាប័ទ្ម ស្រដៀងគ្នានឹងប្រាសាទទន្លេបាទី។
ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ចូលចិត្ត មកកំសាន្តនៅតំបន់នេះ រីករាយជាមួយនឹង
ការទស្សនា រចនាបថ ដ៏ប្រណិតនៃប្រាសាទ រូបរាងប្រាសាទ និង ស្វែងយល់ពីស្នាដៃដ៏
អស្ចារ្យ នៃការកសាងប្រាសាទ របស់ខ្មែរ នាសម័យដើម៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ តាំង ឡៃហៀង
ប្រភពដើម http://www.camnews.com.kh
No comments:
Post a Comment