សូមស្វាគមន៍មកកាន់គេហទំព័រយើងខ្ញុំ យើងខ្ញុំមានព័ត៌មានជាច្រើនសម្រាប់លោកអ្នក ព្រមទាំងគំនិតជាច្រើនថ្មីៗថែមទៀតផង... លោកអ្នកអាចទំនាក់ទំនងយើងខ្ញុំបានតាមរយៈ Email : tanglaiheang168@gmail.com Facebook : tang laiheang សូមអរគុណ...

ពាក្យស្លោកខ្មែរ

Monday, April 29, 2013

ចាប់​ផ្តើម​បញ្ចាំង ភាព​យន្ត Iron Man3 នៅ​ភ្នំពេញ (trailer inside)

ភ្នំពេញៈ ខ្សែភាពយន្ត Iron Man3 ជាវណ្ណកម្ម ដ៏អស្ចារ្យមួយទៀត ដែលបង្កប់ទៅដោយ ឈុតឆាកបាញ់ ប្រហារ សងសឹក របស់ Iron Man3 និងពួកសត្រូវ ដ៏ឃោរឃៅមួយក្រុម ដែលទន្ទឹងរង់ចាំ ជាយូរមកហើយនោះ នឹងចាក់បញ្ចាំង នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងពេលខាងមុខឆាប់ៗ នេះហើយ។
នៅក្នុងភាពយន្ត ដ៏អស្ចារ្យនេះ បាននិយាយពី ភាពអស្ចារ្យរបស់ "Iron Man 3" Tony Stark/Iron Man ដែលជាឧស្សាហករ ដ៏ឆ្នើមម្នាក់ បានធ្លាក់ក្នុងរណ្តៅ របស់សត្រូវដែលមិនស្គាល់ច្បាស់ ពីព្រំដែន នៃពាក្យថាឃោរឃៅ។ ពេល Tony Stark រកឃើញថាពិភពរបស់ខ្លួន ត្រូវគេបំផ្លាញ ដោយស្នាដៃ របស់សត្រូវទាំងនោះ គាត់ត្រូវតាមប្រហារពួក ដែលត្រូវទទួលនឹងហេតុការណ៍ ដែលកើតឡើងទោះ ត្រូវគាស់រំលើង ផែនដីក៏ដោយ។
គ្រប់ជំហាន នៃការធ្វើដំណើររបស់គាត់ គឺជាការសាកល្បង ដ៏រឹងមាំ។ ក្រោយពីខំប្រឹងអស់ពី សមត្ថភាពរបស់ Tony Stark ក៍រួចផុតពីឧបសគ្គនានា ដោយសារឧបករណ៍ ផ្សេងៗរបស់គាត់។ ចង់ដឹងថាតើការខំប្រឹង អស់ពីសមត្ថភាពរបស់ Tony Stark ដែលធ្វើឱ្យ គាត់បានរួចផុត ពីឧបសគ្គទាំងនោះ បានជួបនឹងបញ្ហាអ្វីខ្លះនោះ? មានតែចូលរួមទស្សនា ទាំងអស់គ្នា នៅរោងភាពយន្ត Legend និងរោងភាពយន្ត Platinum Cineplex។
គូរបញ្ជាក់ផងដែរថា ខ្សែភាពយន្តនេះ នឹងត្រូវដាក់បញ្ចាំង ជាសាធារណៈនៅថ្ងៃទី០២ ឧសភា ឆ្នាំ២០១៣ នេះតទៅ នៅរោងភាពយន្ដ Legend ដែលមានទីតាំងនៅផ្សារទំនើប City Mall ជាន់ទី៣ និង រោងភាពយន្ត Platinum Cineplex ដែលមានទីតាំងនៅផ្សារទំនើប Sorya ជាន់ទី៥ ៕
 

ដោយ តាំង ឡៃហៀង

ប្រភពដើម http://www.lookingtoday.com

No comments:

Post a Comment