សូមស្វាគមន៍មកកាន់គេហទំព័រយើងខ្ញុំ យើងខ្ញុំមានព័ត៌មានជាច្រើនសម្រាប់លោកអ្នក ព្រមទាំងគំនិតជាច្រើនថ្មីៗថែមទៀតផង... លោកអ្នកអាចទំនាក់ទំនងយើងខ្ញុំបានតាមរយៈ Email : tanglaiheang168@gmail.com Facebook : tang laiheang សូមអរគុណ...

ពាក្យស្លោកខ្មែរ

Tuesday, May 28, 2013

មនុ​ស្សគម ឬ​តឿ​

  ​នៅ​ប្រាសាទខ្មែរ​មួយចំនួន ជាពិសេស​ប្រាសាទ​តា​ណៃ ដែល​ត្រូវបាន​កសាងឡើង​ក្នុង​រា​ជ្ជ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ហើយ​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា​មហាយាន​នោះ យើង​បានឃើញ​នូវ​វត្ត​មាននៃ​ចម្លាក់​តំណាង​ឲ្យ​មនុស្ស​តឿ​នៅខាងមុខ​ ក្លោងទ្វារ​ចូលកាន់​ប្រាសាទ ។​
​    ​អ្វីដែល​គួរកត់សម្គាល់​នៅទីនេះ គឺថា វត្តមាន​របស់​ចម្លាក់ មនុស្ស​តឿ ឬ​មនុស្ស​គោម​បែបនេះ ក៏​ត្រូវបាន​ជួបប្រទះ​នៅក្នុង​បរិវេណ​នៃ​ប្រាសាទ​កោះ​កេរ ដែលជា​ស្នា​ព្រះ​ហត្ថ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ ពោលគឺ​នៅក្នុង​ស​.​វ​ទី​១០​នៃ​គ​.​ស ។​
​    ​ជាទូទៅ ទេវរូប​ខាងលើនេះ ស្លៀកសំពត់​ចងក្បិន​ខ្លី​មួយ​នៅ​ចង្កេះ ស្ថិតក្នុង​ឥរិយាបថ​អង្គុយ ជង្គង់​លុត​មួយ​ទាប​មួយ​ខ្ពស់ ។ ថ្វីត្បិតតែ​ដៃ​ទាំងពីរ ត្រូវបាន​បាត់បង់​ក្តី ក៏ប៉ុន្តែ​យើង​អាច​ដឹងថា ស្ថិតក្នុង​ឥរិយាបថ​សំ​ពៈ ឬ​អង្វរក ។​
​    ​បើ​សំអាង​លើ​ទេវ​កថា​វិទ្យា​បែប​ព្រាហ្មណ៍​និយម យើង​អាច​ដឹងថា ចម្លាក់​មនុស្ស​តឿ​ខាងលើនេះ គឺជា​អវតារ​របស់​ព្រះ​វិស្ណុ​យ៉ាង​ប្រាកដ ។​
មនុស្ស​គោម ថ្ម សម័យ​បាយ័ន ដែល Bunker & Latchford បានប្រគល់​ជូន​សារមន្ទីរ​ជាតិ​វិញ (​ម​.​ត​) និង​រូប សំ​រិ​ទ្ធិ ផ្សព្វផ្សាយ​
​     ​គឺ​ក្នុង​បរិបទ​នេះហើយ ទើប​មនុស្ស​គម​ត្រូវគេ​ចាត់ទុកជា​អច្ឆរិយបុគ្គល គួរ​ជាទី​ពឹងពាក់​សម្រាប់​ពុទ្ធ​សាក​និក​ជិត​ឆ្ងាយ​ទាំងឡាយ ក្នុងការ​ស្វែងរក​បុណ្យ​បារមី​នៅ​ទេវស្ថាន ។ ដោយហេតុថា តាមរយៈ​ការ​បន់ស្រន់ ឬ​ធ្វើអំណោយទាន​ចំពោះ​ទេវរូប​នេះ ពួកគេ​អាច​នឹង​បង្កើត​នូវ​ទឹកចិត្ត​ជ្រៈ​ថ្លា កុសល​ទាន ។​
​    ​អត្ថបទ​សិលាចារឹក មិនបាន​និយាយ​ដល់​សារសំខាន់​របស់​មនុស្ស​គោម​ឡើយ ប៉ុន្តែ​តាមរយៈ​ការស្រាវជ្រាវ យើង​អាច​ឃើញ​នូវ​អត្ថន័យ​ស៊ីជម្រៅ​របស់​ចម្លាក់​តំណាង​មនុស្ស​គោម​ទាំងនោះ ដែល​គេ​បាន​ជួប​នៅតាម​ទេវស្ថាន និង​ពុទ្ធ​សាសន​ដ្ឋា​ន​ខ្មែរ ។​
​    ​ជានិច្ចកាល វត្តមាន​របស់​ចម្លាក់​ទាំងនោះ រួមបញ្ចូល​មនុស្ស​គោម​ពិតៗ​ផង​នៅតាម​ក្លោងទ្វារ​ចូលកាន់​សាស​ស្ថាន បង្ហាញ​នូវ​កា​រួមបញ្ចូល​គ្នា​រវាង​តម្លៃ​សីលធម៌​នៃ​ព្រហ្មញ្ញសាសនា រួម​ចូល​ជាមួយ​ឧ​ត្ត​ម​តី​បែប​ពុទ្ធ​និយម​ផង ។​
​    ​ចំពោះ​សាសនិកជន គេ​ច្រើនតែ​ធ្វើ​អំណោយ​ទៅ​មនុស្ស​គោម​ទាំងនោះ នៅពេលដែល​គេ​ទៅ​បន់ស្រន់ ឬ​សំពះ​ព្រះ​ម្តងៗ ហើយ​ពួក​មនុ​ស្សគម​ទាំងនោះ​អាច​នឹង​រស់រានមានជីវិត​បាន ក៏​ដោយសារ​សប្បុរសធម៌​របស់​ពួក​សាវ័ក ឬ​ឧបាសិកា​រមែងតែ​ធ្វើ​អំណោយ​ជា​ម្ហូបអាហារ ឬ​អំណោយ​ផ្សេងៗ ។​
​    ​កុំភ្លេចថា អំណោយ​តូចធំ​ទាំងឡាយ សុទ្ធសឹង​ជា​យន្តការ​ចាំបាច់ ស្តែង​ចេញពី​ករុណា​ធម៌​មេត្តា ឬ​ព្រហ្ម​វិហារធម៌​របស់​ពុទ្ធ​សាសនិក​ក្នុងសម័យ​វប្បធម៌​បាយ័ន ។​
​    ​ការពន្យល់​ន័យ​ដូច្នេះ អាច​ទទួលបាន ក៏ប៉ុន្តែ​មិនទាន់​គ្រប់គ្រាន់​ទេ ។ ដោយហេតុថា បើ​សំអាង​លើ​ការសិក្សា​ស្រាវជ្រាវ​របស់លោក​ម៉ា​ល្លើ​រេ យើង​អាច​ដឹងថា ក្នុង​វប្បធម៌​បុរាណ​ក៏ដូចជា​វប្បធម៌​នា​សម័យ​ទំនើប​មួយចំនួន​ផងដែរ ការនិយម​ប្រតិបត្តិ​មនុស្ស​តឿ ឬ​គម​ត្រូវបាន​លើក​តម្លៃ​យ៉ាងខ្ពស់​ដោយ​មូលហេតុ​សាសនា ។ ដូច្នេះហើយ​បានជា​សព្វថ្ងៃនេះ​នៅតាម​បូ​នី​យ​ដ្ឋា​ន វត្តមាន​របស់​ក្រុមមនុស្ស​គម ឬ​តឿ​ដែលជា​អ្នក​សូមទាន​នៅតែមាន ទោះបីជា​សង្គម​ខ្មែរ​ត្រូវបាន​ឆ្លងកាត់​នូវ​ការកែប្រែ​ទម្រង់​យ៉ាងណាក៏ដោយ ។​
​    ​ឆ្លៀតឱកាស​នេះ សូម​រំលឹក​ផងដែរ​ថា រហូតដល់​សព្វថ្ងៃ តាមរយៈ​អត្ថបទ​អក្សរសាស្ត្រ​ខ្មែរ​មួយចំនួន ភាព​ពិការ​របស់​មនុស្ស​ខ្លះ ក្នុង​ក្រសែភ្នែក​របស់​អ្នកស្រុក​ខ្មែរ​ខ្លះ មិនត្រូវ​បាន​គេ​ចាត់ទុកថា ភាព​ពិការ​គឺជា​បាតុភូតធម្មជាតិ​ទេ ក៏ប៉ុន្តែ​ជា​លទ្ធផល​នៃ​ការចាប់​ជាតិ​របស់​ទេពតា​ទៅវិញ ដូច​ករណី​រឿង​ព្រហ្ម​កិល​ជាដើម ដែលជា​ភ័ស្តុតាង​ដ៏​ជាក់​ស្តែ​មួយ ក្នុង​បណ្តា​ភ័ស្តុតាង​ផ្សេងៗ​ឯទៀត ៕ (​ម​.​ត្រា​ណេ​)

ប្រភពដើម http://www.cen.com.kh/culture/detail_culturereligion/YjNjMmEyMTJhYjU

No comments:

Post a Comment