សូមស្វាគមន៍មកកាន់គេហទំព័រយើងខ្ញុំ យើងខ្ញុំមានព័ត៌មានជាច្រើនសម្រាប់លោកអ្នក ព្រមទាំងគំនិតជាច្រើនថ្មីៗថែមទៀតផង... លោកអ្នកអាចទំនាក់ទំនងយើងខ្ញុំបានតាមរយៈ Email : tanglaiheang168@gmail.com Facebook : tang laiheang សូមអរគុណ...

ពាក្យស្លោកខ្មែរ

Saturday, June 22, 2013

ប្រភព​បុ​រេ​អង្គរ និង ប្រភេទ​នាគ​ខ្មែរ​

នុង​ទេវ​កថា​វិទ្យា​ឥណ្ឌូ​-​ខ្មែរ ប្រភេទ​នាគ​ត្រូវបាន​កំណត់ដោយ​ចំនួន​ក្បាល​។ មិនតែប៉ុណ្ណោះ​សោត នាគ​ទាំងនោះ​សុទ្ធសឹងតែ​មានឈ្មោះ​ខុសៗ​គ្នា​ទាំងអស់​​។ វត្តមាន​របស់​នាគ​ទាំងនោះ ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​វិស័យ​សិល្បៈ​មុនដំបូង​បង្អស់ នៅ​អំឡុង​ស​.​វ​ទី ១-៣ នៃ​គ​.​ស ជា​សម័យ​កាលដែល​ប្រទេស​កម្ពុជា​ស្ថិតក្រោម​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា​។​
​    ​និមិត្តរូប​នៃ​សត្វ​នាគ​ទាំងនោះ មិនមែន​ពាក់ព័ន្ធ​តែទៅនឹង​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែក៏​ពាក់ព័ន្ធ​ទៅនឹង​ជំនឿ​សាសនា រវាង​ព្រហ្មញ្ញសាសនា ទាំង​ព្រះពុទ្ធសាសនា​ផងដែរ។​
​    ​ម្យ៉ាងវិញទៀត គប្បី​ជម្រាប​ផងដែរ​ថា នាគ​គ្រប់​ប្រភេទ​ទាំងនោះ ដែលជា​សត្វ​អច្ឆរិយ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ ត្រូវបាន​នាំចូល​ពី​ឥណ្ឌា ចូលក្នុង​ប្រទេស​ខ្មែរ​បុរាណ ដែល​ចិន​ហៅថា ហ្វូ​-​ណន (​នគរ​ភ្នំ​) តាមរយៈ​លទ្ធិ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​។​
ក​- នាគ​បែប​ព្រាហ្មណ៍​និយម​
​    ​១- នាគ​អនន្ត​
​     ​ជា​និមិត្តរូប​នៃ​ទឹក ។ខ្មែរ​ច្រើនតែ​តំណាង​នាគ​អនន្ត ក្បាល​ប្រាំ ក្នុង​ទេវ​កថា​វិទ្យា​ឥណ្ឌូ​-​ខ្មែរ ទាក់ទិន​ទៅ​នឹង​ការបង្កើត​លោក​។ ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ នាគ​អនន្ត គឺជា​គ្រែ​ផ្ទុំ​របស់​ព្រះ​វិស្ណុ ឬ​នារាយណ៍ នៅលើ​មហាសមុទ្រ​នៃ​បុព្វកាល​។​
គំនូរ ​ក្បាច់​ផ្តែរ រចនា​ប័​ថ្ម​ព្រៃ​ក្មេង ស​.​វ​ទី ៧ (Cf. J. Boisselier, 1966) ចម្លាក់​ផ្តែរ ព្រះ​វិស្ណុ ផ្ទុំ​លើ​នាគ​អាន​ន្ត ប្រាសាទ​កំពែង​ធំ ស​.​វ​ទី ១១ ខេត្ត​ស៊ីសាកេត និង​នាគ​អនន្ត​ហ៊ុំព័ទ្ធ​ស្រះ ប្រាសាទ​ក្រោម (​មឿង​តាំ​) ស​.​វ​ទី ១១ (​ម​.​ត ១៩៧១ និង ១៩៩៤)

​     ​ការ​លំអ​មាត់​ស្រះ (​ស្រង់​) ក្នុង​ទេវស្ថាន ក៏​ស្ថិតក្នុង​បរិបទ​មនោ​គម​វិទ្យា​នេះដែរ ព្រោះថា សត្វ​នាគ​នេះ​តំណាង​ភាពត្រជាក់ត្រជុំ មានតួនាទី​ការពារ​ទេវ​ល័យ​។ យើង​មាន​ព័ត៌មាន​ជា​ប្រយោល​ស្តីពី វត្តមាន​របស់​នាគ​អនន្ត​នេះ​ក្នុងសម័យ​នគរ​ភ្នំ តាមរយៈ​សិលាចារឹក​បុ​រេ​អង្គរ​ទាក់ទិន​ទៅនឹង​ការបង្កើត​លោក ដោយ​ព្រះ​នា​រាយ៍ ឬ​វត្ថុ​ដ៏​មាន​មហិទ្ធិឫទ្ធិ​។​
​    ​២- នា​គក​ល្យៈ​
​     ​មាន​ក្បាល ៧ ។នា​គក​ល្យៈ ត្រូវបាន​បរិយាយ​ក្នុង​គម្ពីរ​មហាភារតៈ ក្នុងឋានៈ​ជានា​គ​តំណាង​សភា​វ​អាក្រក់​។ នា​គក​ល្យៈ មាន​បង្ហាញ​នៅ​ក្បាច់​ផ្តែរ​នៅ​ប្រាសាទបន្ទាយស្រី នៅ​ឆ្នាំ ៩៦៧ នៃ​គ​.​ស ហើយ​បន្ទាប់មក​កាន់តែ​ញឹកញាប់​ក្នុង​រចនា​ប័​ថ្ម​បាពួន​នា​ស​.​វ​ទី ១១ នៃ​គ​.​ស​។​
​ផ្តែរ​គ្រិ​ស្ណៈ ហែក​នា​គក​ល្យៈ​ជា​ពីរ រចនា​ប័​ថ្ម​បាពួន ស​.​វ​ទី ១១ (Cf. J. Boisselier, 1966)

   ​សូម​រំលឹកថា នា​គក​ល្យៈ ត្រូវបាន​ព្រះ​គ្រិ​ស្ណ​បង្ក្រាប ហើយ​ហែក​ក្បាល​របស់​វា​ដាច់​ជា​ពីរ​កំណាត់ ក្នុងពេលដែល​វា​ប៉ុនប៉ង​បំផ្លាញ​ជីវិត​អ្នកស្រុក ដោយ​ធ្វើ​ឲ្យ​ទឹកជោ​រជន់​លិចលង់​។​
​    ​៣- នាគ​វ​សុ​គី ឬ សេសៈ​
​     ​នាគ​នេះ មាន​ក្បាល​ដល់​ទៅ​៩ ហើយ​វា​គឺជា​នាគ​ពិសិដ្ឋ​មួយ ដែល​ពពួក​ទេវតា និង​អសុរកាយ ឬ​យក្ខ​យក​ខ្លួន​វា​ធ្វើជា​ខ្សែពួរ ដើម្បី​កូរ​សមុទ្រ​ទឹកដោះ បើ​យោងតាម​ទេ​វក​ឋា​វិទ្យា​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា​។​
​    ​សូម​រំលឹកថា ឈុត​កូរ​សមុទ្រ​ទឹកដោះ​នេះ មាន​សារសំខាន់​ជា​អនេក ដោយហេតុថា តាមរយៈ​ការ​កូរ​សមុទ្រ​ទឹកដោះ​នេះហើយ ដែល​លោក​យើង​នេះ​ត្រូវបាន​បង្កើតឡើង​។​
យ័ន្ត ​ជា​សន្លឹក​មាស មាន​ឆ្លាក់​នាគ​សេសៈ ឬ​វ​សុ​គី ពីលើ​, រមណីយដ្ឋាន​ដា​ណូយ ខេត្ត​អាងយ៉ាង ស​.​វ​ទី ៤-៦ នៃ​គ​.​ស និង យ័ន្ត​នៅ​ណុង​ជួ​, ខេត្ត​ដុង​ថាប​, ខេត្ត​គៀង​យ៉ាង ស​.​វ​ទី ៣-៦ កម្ពុជា​ក្រោម (Cf. Le Thi Lien, 2006. Hendu and Buddhist Art)

    ​ទន្ទឹមនឹង​នេះដែរ ពពួក​ទេវតា​ក៏បាន​ទទួល​នូវ​ទឹក​អ​ម្រិ​ត តាមរយៈ​ការ​កូរ​សមុទ្រ​ទឹកដោះ​នេះ ដើម្បី​ជីវិត​អមតៈ​របស់ខ្លួន​ផងដែរ​។ ដូចនេះ នាគ​នេះ ត្រូវ​ផ្សារភ្ជាប់​ទៅនឹង​ទ្រឹស្តី​បង្កើត​លោក​។
ដង ​ធ្នូ ជា​ពស់​ក្បាល ៧ នៅ​ប្រាសាទ S1 សម្បូរ​ព្រៃ​គុក សម័យ​ចេនឡា ស​.​វ​ទី ៧ (Cf. Bosselier, 1966) និង​ទេវ​កថា​វិទ្យា ពាក់ព័ន្ធ​ទៅនឹង​ការបង្កើត​លោក តាមរយៈ​ការ​កូរ​សមុទ្រ​ទឹកដោះ ប្រាសាទអង្គរវត្ត (​ម​.​ត ១៩៦៩)

​     ​វត្តមាន​របស់​ពួក​នាគ​វ​សុ​គី ឬ​សេសៈ ខាងលើនេះ ដែល​បាន​ចាក់​ឫសកែវ​យ៉ាងជ្រៅ​ក្នុង​ផ្នត់គំនិត​ខ្មែរ បាន​លេចធ្លោ​ឡើង​ចាប់តាំងពី​ស​.​វ​ទី​១ នៃ​គ​.​ស ជាពិសេស​ចាប់តាំងពី​ស​.​វ​ទី ៣-៤ នៃ​គ​.​ស ដូច​ចម្លាក់​មាន​ចារ​ឈ្មោះ​សត្វ​នាគ​នេះ នៅ​ម្តុំ​អូរ​កែវជា​សក្ខីកម្ម​ស្រាប់​។​
​ខ​- នាគ​បែប​ពុទ្ធ​និយម​
​    ​៤- នាគ​មុជ្ជ​លិ​ន
​     ​រីឯ​នាគ​មុជ្ជ​លិ​ន​ក្បាល ៣ ឬ ៧ វិញ ដែល​ពាក់ព័ន្ធ​ទៅនឹង​ព្រះ​ជីវប្រវត្តិ​របស់​ព្រះពុទ្ធ​អង្គ​នោះ ចម្លាក់​នៃ​សត្វ​ទីឃជាតិ​អាសិរពិស​ខាងលើនេះ ត្រូវបាន​ជួបប្រទះ​នៅក្នុង​ស្ថានីយ៍​ប្រវត្តិសាស្ត្រ​អង្គរបុរី និង​អ៊ូ​រថង​។
នាគ ​មុជ្ជ​លិ​ន ចម្លាក់​ឥដ្ឋ មកពី​ទីក្រុង​បុ​រេ​អង្គរ អ៊ូ​រថង នៃ​សម័យ​នគរ​ភ្នំ ស​.​វ​ទី ២-៣ (Cf. Origion of Thai Art) និង​គ្រាំ​អង្កាំ ដែល​ផ្នែក​ខាងក្នុង​មាន​ឆ្លាក់​ព្រះ​ពុទ្ធអង្គ​ឆ្លាក់​នាគ អង្គរបុរី សារមន្ទីរ​ជាតិ​ពិ​ន្ធុ​វិទ្យា​ទួលគោក (​ម​.​ត ១៩៩៦)

​ តាម​ព្រះ​ជីវប្រវត្តិ​របស់​ព្រះពុទ្ធ​អង្គ យើង​ដឹងថា នាគ​មុជ្ជ​លិ​ន​ខាងលើនេះ បាន​ជួយសង្គ្រោះ​ទ្រង់​ឲ្យ​ផុតពី​សេចក្តីស្លាប់ បណ្តាល​ពី​ទឹកជំនន់ ដែល​បង្ករ​ឡើង​ដោយ​មារស​ត្រូវ ក្នុងខណៈដែល​ព្រះសម្មាសម្ពុទ្ធ​ហៀបនឹង​ឈានទៅរក​ការ​ត្រាស់ដឹង​៕

ប្រភព http://www.cen.com.kh/culture/

No comments:

Post a Comment