កោះកេរ្តិ៍ ជាប្រាសាទបុរាណដ៏អច្ឆរិយខ្មែរ មានដើមកំណើតតាំងពីយូរឡុងណាស់មកហើយ។
កោះកេរិ៍្ត ក៏ធ្លាប់ជារាជធានីបុរាណដ៏ល្បីល្បាញ របស់ប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅ
ក្នុងភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលេន ចម្ងាយប្រមាណ ៤៩គ.ម ភាគខាងលិចនៃទីរួមខេត្ត
ព្រះវិហារ។
បច្ចុប្បន្ន ប្រាសាទកោះកេរ្តិ៍ បានប្រែក្លាយខ្លួន ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដ៏ពេញនិយម
មួយ សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ជាច្រើន បានមកទស្សនា នូវស្នាដៃ ដ៏ប៉ិនប្រ
សព្វ នៃការកសាងប្រាសាទ ដ៏ល្អឥតខ្ចោះ របស់ខ្មែរ ពីសម័យដើម។
ប្រាសាទនេះ ត្រូវបានសាងសង់ឡើង ដោយព្រះបាទជ័យវរ្ម័នទី៤ (គ.ស ៩២៨-៩៤២) មាន
កម្ពស់ ៣៥ម៉ែត្រ និង រចនាប័ទ្មរបស់វា ប្រហាក់ប្រហែលនឹងចេតិយប្រាំមួយជាន់។ ប្រាសាទ
នេះបែរមុខ ទៅលិច ទៅរកក្រុងអង្គរ។ ប្រាសាទនេះ ត្រូវបានកសាង ដើម្បីគោរពបូជាដល់
ត្រីភូវនេស្វរៈ ជាអាទិទេពផ្តល់នូវសេចក្តីសុខសប្បាយ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ប្រភព http://www.camnews.com.kh
No comments:
Post a Comment