សូមស្វាគមន៍មកកាន់គេហទំព័រយើងខ្ញុំ យើងខ្ញុំមានព័ត៌មានជាច្រើនសម្រាប់លោកអ្នក ព្រមទាំងគំនិតជាច្រើនថ្មីៗថែមទៀតផង... លោកអ្នកអាចទំនាក់ទំនងយើងខ្ញុំបានតាមរយៈ Email : tanglaiheang168@gmail.com Facebook : tang laiheang សូមអរគុណ...

ពាក្យស្លោកខ្មែរ

Monday, June 24, 2013

សំណើច រឿង៖ ចនស៊ីណា ចូលចិត្តណាស់!

អ្នកដឹកនាំ​រឿង​ម្នាក់ និយាយ​ទៅ​កាន់​ចាងហ្វាង​ផលិតកម្ម​របស់​ខ្លួន​ថា លោក​ចាងហ្វាង​ខ្ញុំ​មាន
​ដំណឹង​ពិសេស​២​ ចង់​ប្រាប់​លោក មួយ​ជា​ដំណឹង​ល្អ និង ​មួយ​ជា​ដំណឹង​អាក្រក់  ដំណឹង​នេះ
​វា​ទាក់ទង នឹង​រឿង​ថ្មី​របស់​យើង ដែល​ទើបនឹង​ថត​ចប់  កាលពី​ម្សិលមិញ​នេះ   តើ​លោក​ចង់​
ស្តា​ប់រឿង​មួយ​ណា​មុន?

ចាងហ្វាង៖ រឿង​ល្អ​មុន​ចុះ!
អ្នកដឹង​នាំ​រឿង៖ រឿង​ល្អ​នោះ​គឺ រឿង​ថ្មី​របស់​យើង​ត្រូវ​បាន ច​ន​ស៊ី​ណា​ ចូល​ចិត្តខ្លាំង​ណាស់
គេ​ចូល​ចិត្ត​រហូត​ដល់​មិន​ព្រម​លែង​សោះ។​
ចាងហ្វាង៖ ហ្ហូ! ល្អ​ណាស់ពិតជា​ល្អ​មែន វា​ច្បាស់​ជា​ល្បី​មិន​ខាន ចុះ​ដំណឹង​អាក្រក់​វិញ​នោះ​
អ្នកដឹកនាំ​រឿង៖ ច​ន​ស៊ី​ណា គឺជា​ឆ្កែ​របស់ខ្ញុំ​
ចាងហ្វាង៖ អុញ !!!

http://www.camnews.com.kh

អាថ៌កំបាំងអច្ឆរិយៈ នៃរចនាបថ ប្រាសាទតោ៦ នាគ៨ និង បិសាច២ ដ៏វែងជាងគេ ប្រាសាទនគរបាជ័យ

ប្រាសាទនគរបាជ័យ ជាសំណង់​ប្រាសាទ  ដែល​វែង​ជាង​គេ​ទី​១​ ​មាន​ប្រវែង ៤១២​ម៉ែត្រ និង​
បន្ទាត់​ផ្ចិត ៣៧១​ម៉ែត្រ​ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាម។
កន្លែង​ភាគច្រើន​នៃ​សំណង់​ប្រាសាទ ត្រូវបាន​បំផ្លិចបំផ្លាញ​។ នៅក្នុង​នោះ​អ្នកនឹង​បានឃើញ
​រចនាប័ទ្ម​ដូចជា តោ​៦ នាគ​៨ និង ​បិសាច​២​ ដែលជាសំណង់​ដែល​វែង​ជាង​គេ​ទី​២ មាន​រចនា
ប័ទ្ម​ស្ថាបត្យកម្ម​ដ៏ស្រស់ស្អាត​ដោយ​មាន​រូបសំណាក​តេជោ​ដំដិ​ន បិសាច​ពីរ​ដែល​មាន​កម្ពស់
​១.៦​ម៉ែត្រ និង​ ទម្ងន់​២​ផោន​។
​សំណង់​ដ៏​សំខាន់​ដែល​វែង​ជាង​គេ​បំផុត​ទី៣ ដែល​អ្នកទេសចរណ៍ នឹង​ឃើញ​នូវ​រូបសំណាក់
​ព្រះ​នរាយណ៍​   ដៃ​ប្រាំបីនៅ​ជិត​ខ្លោងទ្វារ​នោះ​។ រូប​ព្រះ​នរាយណ៍​ដៃ​បួន គឺ​នៅ​ខាងឆ្វេង នៃ​
ប្រាសាទ​នគ​របា​ជ័យ ខេត្ត​កំពង់ចាម​។ ចុងក្រោយ​គេ គឺ​ប្រាសាទ​ដែល​វែង​ជាង​គេ​ទី​៤ ដែល
​ធ្វើ​ពី​ថ្មបាយក្រៀម អាច​ទៅ​បាន​តាមរយៈ​ទិស​ទាំង​១២​។ នៅ​កណ្តាល​សំណង់​នោះ អ្នកនឹង
​ឃើញ​មាន​ កំពូល​ដ៏​ខ្ពស់​ដែល​ធ្វើ​ពី​ថ្ម​ភក់ ជាមួយនឹង​រូប​សំណាក់​ព្រះពុទ្ធដ៏ប្រណិត​៕
សូមទស្សនា រូបភាព ខាងក្រោម!!!
 
ប្រភព http://www.camnews.com.kh

Sunday, June 23, 2013

ប្រាសាទ​អាណារ​នៅ​សុ​រិ​ន្ទ្រ​

ស្ថិតនៅ​ក្បែរផ្លូវ​ជាតិ​មួយ ភ្ជាប់​ខេត្ត​សុ​រិ​ន្ទ្រ និង ខេត្ត​ស៊ីសាកេត, ប្រទេសថៃ, ប្រាសាទ​អាណារ គឺជា​ប្រាសាទ​ឥដ្ឋ​មួយ ស្ថិតក្នុង​រចនាបថ​បាពួន ដែល​សាងសង់ឡើង​នៅលើ​ខឿន​ធ្វើ​អំពី​ថ្មបាយក្រៀម ។ ភាព​ទ្រុឌទ្រោម​គួបផ្សំ​នឹង​កង្វះការថែរក្សាធ្វើ​ឲ្យ​យើង​សង្វេគ​ចិត្តជា​ ខ្លាំង នៅពេល​មកកាន់​ទេវស្ថាន​សម័យអង្គរមួយ​នេះ ។​

ប្រាសាទអាណា និងផ្តែរ ស.ត ទី ១១ (ថត ១៩៧៩)

    ​អ្នកស្រុក​ក្នុង​តំបន់ នាំគ្នា​ហៅ​ប្រាសាទ​នេះ​ថា ប្រាសាទ​អាណារ តាំងពី​សម័យ​បុរាណកាលមក ។ ប្រាសាទ​នេះ ត្រូវបាន​ជនជាតិខ្មែរ ក្នុង​តំបន់​ចាត់ទុកជា​ទីតាំង​មួយ​ដ៏​ស័ក្តិសិទ្ធិ​ ។ យោងតាម​ថេរ​ដីកា​របស់លោក​ចៅអធិកា​រ​វត្ត​អាណារ ពី​ដើម​នៅត្រង់​ប្រាសាទ​នេះ ដែល​ស្ថិតនៅ​ក្បែរ​បឹង​មួយ​យ៉ាង​ធំ​នោះ គឺជា​កន្លែង​មួយ​ដ៏​សែន​ស័ក្តិសិទ្ធិ ។ បងប្អូន​ជនជាតិខ្មែរតែង​មក​បន់ស្រន់​សុំ​ទឹកភ្លៀង ដោយ​ពួកគេ ធ្វើ​ពិធី​បញ្ជាន់​អារក្ខ នៅលើ​ទួលប្រាសាទ​នេះ ។ ឥឡូវនេះ ប្រពៃណី​នេះ ត្រូវបាន​បោះបង់ចោល​ទៅហើយ ។ ព្រះអង្គ ក៏បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា លក្ខណៈ​ពិសិដ្ឋ នៃ​ប្រាង្គ​ប្រាសាទ​អាណារ​នេះ ក៏​បណ្តាលមកពី​វត្តមាន​របស់​ចម្លាក់ តំណាង​ឲ្យ​ព្រះ​បដិមា​បុរាណ​មួយអង្គ ដែលមាន​ដៃ​ច្រើន នៅក្នុង​តួ​ប៉ម​នៃ​ប្រាសាទ​នេះ តែ​ឥឡូវ​ត្រូវ​ពួកចោរ​អន្ធពាល លួច​ប្លន់​ទៅ​លក់ ឯ​ទីក្រុង​មឿង​កក់ (​បាងកក​) បាត់ទៅហើយ ។​
​    ​និយាយ​ជារួម​ទៅ បូជនីយដ្ឋាន​អាណារ ត្រូវបាន​គេបោះបង់​តាំងពី​យូរ​មកហើយ មាន​ភាពស្ងប់ស្ងាត់ លើកលែងតែ​ថ្ងៃ​មានបុណ្យ​ទាន ។ ម្យ៉ាងទៀត គ្មាន​បរទេស​ណា​មក​ទ​ស្សនា​ទេ ។​
​ ប្រាសាទ​វត្ត​អាណារ​មាន​តួ​ប៉ម​តែ​មួយ ដោយ​ជ្រុង​នីមួយៗ​ទំហំ​ប្រមាណ​ជា ៤ ម៉ែត្រ ។ ដូច​ប្រាសាទ​ដទៃៗ​ឯទៀត ក្នុង​ភូមិភាគ​ឥសាន នៃ​ប្រទេស​ថៃ​ដែរ ប្រាសាទ​អាណារ​បាន​បន្សល់ទុក​នូវ​ផ្ទាំង​ក្បាច់​ផ្តែរ​មួយ ដាច់​ពីរ​កំណាត់ ។ សសរ​ពេជ្រ​ធ្វើ​អំពី​ថ្ម ត្រូវគេ​លួច​បាត់ទៅហើយ នៅសល់តែ​ផ្នែក​ខាងក្រោម​ស៊ុមទ្វារ ដែល​ស្ថិតក្នុង​ភាព​ផុយ រេចរឹល​គួរ​ឲ្យ​ខ្លោចផ្សា​ចិត្ត ។ កន្លងមក យើង​បាន​ចូល​នៅក្នុង​តួ​ប៉ម ពិនិត្យមើល តែ​ពុំ​បានឃើញ​មាន​ចម្លាក់​អ្វី​ទាំងអស់ ។ ផ្ទាំង​ផ្តែរ ដែល​បាក់បែក ដែល​ស្ថិតនៅ​មុខទ្វារ​ប្រាសាទ​នោះ លំអ​ដោយ​ក្បាច់ចម្លាក់​តំណាង​ឲ្យ​អាទិទេព​មួយអង្គ​ប្រថាប់​លើ​ក្បាល​រា​ហ៊ូ ដែល​ផ្នែក​ក្រោម​បាក់បែក​មួយ​ចំហៀង​ធំ ហើយ​កប់​ក្នុង​ដី ។​
​    ​អ្នកស្រុក​ជិត​ឆ្ងាយ រមែងតែ​បន់ស្រន់​ក្បែរ​ប្រាសាទ​នេះ ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​ជាពិសេស នៅ​ថ្ងៃ​ពេញ​បូ​រមី ទោះបីជា​ប្រាសាទ​ដ៏​ចាស់ជរា​នេះ ស្ថិតក្នុង​ស្ថានភាព​ទ្រុឌទ្រោម​ខ្លាំង យ៉ាងណាក៏ដោយ ។ ទង្វើ​នេះ ជា​ប្រការ​មួយ​ជាក់ស្តែង​បង្ហាញ​ឲ្យ​ដឹងថា ក្នុង​ក្រសែភ្នែក​របស់​ជនជាតិ​ខ្មែរ ប្រាសាទ​នេះ នៅតែជាទីគោរពបូជា តាំងពីដើម​រៀងមក ទោះបីជា​ទីតាំង​នៃ​ប្រាសាទ​នេះ ត្រូវបាន​ប្រែក្លាយ​ទៅជា​ពុទ្ធ​មណ្ឌល​ក៏ដោយ ។ ប្រាសាទ​វត្ត​អាណារ​ជា​ប្រាសាទតូច មិនសូវមាន​ក្បាច់រចនា​ផ្ចិតផ្ចង់ទេ ព្រោះ​ស្ថិតនៅ​តំបន់​ចុងកាត់មាត់ញក ។ មួយវិញទៀត ការដែល​ប្រាសាទ​នេះ ត្រូវបាន​សាងសង់​នៅលើ​ខឿន​ថ្មបាយក្រៀម​មួយ ដែលមាន​រាង ៤ ជ្រុង​ទ្រវែង ស្ថិតនៅ​ទី​ខ្ពស់​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ប្រាសាទ​នេះ​ហាក់ដូចជា មាន​លក្ខណៈ​ខុសប្លែក​ពី​ប្រាសាទខ្មែរ​ដទៃៗ ក្នុង​តំបន់​វាលទំនាប ។ តែ​យ៉ាងណាក៏ដោយ ក៏​ប្រាសាទ​របស់​យើង​តំណាង​ឲ្យ​ភ្នំ​សុមេរុ​យ៉ាង​ប្រាកដ សាងសង់​តាម​លោកធាតុ​វិទ្យា​ឥណ្ឌា ដើម្បី​ជាទីគោរព​សក្ការៈ​ព្រះអាទិទេព ដ៏​មាន​មហិទ្ធិឫទ្ធិ នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា ៕

ប្រភព http://www.cen.com.kh/culture

Saturday, June 22, 2013

ប្រភព​បុ​រេ​អង្គរ និង ប្រភេទ​នាគ​ខ្មែរ​

នុង​ទេវ​កថា​វិទ្យា​ឥណ្ឌូ​-​ខ្មែរ ប្រភេទ​នាគ​ត្រូវបាន​កំណត់ដោយ​ចំនួន​ក្បាល​។ មិនតែប៉ុណ្ណោះ​សោត នាគ​ទាំងនោះ​សុទ្ធសឹងតែ​មានឈ្មោះ​ខុសៗ​គ្នា​ទាំងអស់​​។ វត្តមាន​របស់​នាគ​ទាំងនោះ ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​វិស័យ​សិល្បៈ​មុនដំបូង​បង្អស់ នៅ​អំឡុង​ស​.​វ​ទី ១-៣ នៃ​គ​.​ស ជា​សម័យ​កាលដែល​ប្រទេស​កម្ពុជា​ស្ថិតក្រោម​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា​។​
​    ​និមិត្តរូប​នៃ​សត្វ​នាគ​ទាំងនោះ មិនមែន​ពាក់ព័ន្ធ​តែទៅនឹង​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែក៏​ពាក់ព័ន្ធ​ទៅនឹង​ជំនឿ​សាសនា រវាង​ព្រហ្មញ្ញសាសនា ទាំង​ព្រះពុទ្ធសាសនា​ផងដែរ។​
​    ​ម្យ៉ាងវិញទៀត គប្បី​ជម្រាប​ផងដែរ​ថា នាគ​គ្រប់​ប្រភេទ​ទាំងនោះ ដែលជា​សត្វ​អច្ឆរិយ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ ត្រូវបាន​នាំចូល​ពី​ឥណ្ឌា ចូលក្នុង​ប្រទេស​ខ្មែរ​បុរាណ ដែល​ចិន​ហៅថា ហ្វូ​-​ណន (​នគរ​ភ្នំ​) តាមរយៈ​លទ្ធិ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​។​
ក​- នាគ​បែប​ព្រាហ្មណ៍​និយម​
​    ​១- នាគ​អនន្ត​
​     ​ជា​និមិត្តរូប​នៃ​ទឹក ។ខ្មែរ​ច្រើនតែ​តំណាង​នាគ​អនន្ត ក្បាល​ប្រាំ ក្នុង​ទេវ​កថា​វិទ្យា​ឥណ្ឌូ​-​ខ្មែរ ទាក់ទិន​ទៅ​នឹង​ការបង្កើត​លោក​។ ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ នាគ​អនន្ត គឺជា​គ្រែ​ផ្ទុំ​របស់​ព្រះ​វិស្ណុ ឬ​នារាយណ៍ នៅលើ​មហាសមុទ្រ​នៃ​បុព្វកាល​។​
គំនូរ ​ក្បាច់​ផ្តែរ រចនា​ប័​ថ្ម​ព្រៃ​ក្មេង ស​.​វ​ទី ៧ (Cf. J. Boisselier, 1966) ចម្លាក់​ផ្តែរ ព្រះ​វិស្ណុ ផ្ទុំ​លើ​នាគ​អាន​ន្ត ប្រាសាទ​កំពែង​ធំ ស​.​វ​ទី ១១ ខេត្ត​ស៊ីសាកេត និង​នាគ​អនន្ត​ហ៊ុំព័ទ្ធ​ស្រះ ប្រាសាទ​ក្រោម (​មឿង​តាំ​) ស​.​វ​ទី ១១ (​ម​.​ត ១៩៧១ និង ១៩៩៤)

​     ​ការ​លំអ​មាត់​ស្រះ (​ស្រង់​) ក្នុង​ទេវស្ថាន ក៏​ស្ថិតក្នុង​បរិបទ​មនោ​គម​វិទ្យា​នេះដែរ ព្រោះថា សត្វ​នាគ​នេះ​តំណាង​ភាពត្រជាក់ត្រជុំ មានតួនាទី​ការពារ​ទេវ​ល័យ​។ យើង​មាន​ព័ត៌មាន​ជា​ប្រយោល​ស្តីពី វត្តមាន​របស់​នាគ​អនន្ត​នេះ​ក្នុងសម័យ​នគរ​ភ្នំ តាមរយៈ​សិលាចារឹក​បុ​រេ​អង្គរ​ទាក់ទិន​ទៅនឹង​ការបង្កើត​លោក ដោយ​ព្រះ​នា​រាយ៍ ឬ​វត្ថុ​ដ៏​មាន​មហិទ្ធិឫទ្ធិ​។​
​    ​២- នា​គក​ល្យៈ​
​     ​មាន​ក្បាល ៧ ។នា​គក​ល្យៈ ត្រូវបាន​បរិយាយ​ក្នុង​គម្ពីរ​មហាភារតៈ ក្នុងឋានៈ​ជានា​គ​តំណាង​សភា​វ​អាក្រក់​។ នា​គក​ល្យៈ មាន​បង្ហាញ​នៅ​ក្បាច់​ផ្តែរ​នៅ​ប្រាសាទបន្ទាយស្រី នៅ​ឆ្នាំ ៩៦៧ នៃ​គ​.​ស ហើយ​បន្ទាប់មក​កាន់តែ​ញឹកញាប់​ក្នុង​រចនា​ប័​ថ្ម​បាពួន​នា​ស​.​វ​ទី ១១ នៃ​គ​.​ស​។​
​ផ្តែរ​គ្រិ​ស្ណៈ ហែក​នា​គក​ល្យៈ​ជា​ពីរ រចនា​ប័​ថ្ម​បាពួន ស​.​វ​ទី ១១ (Cf. J. Boisselier, 1966)

   ​សូម​រំលឹកថា នា​គក​ល្យៈ ត្រូវបាន​ព្រះ​គ្រិ​ស្ណ​បង្ក្រាប ហើយ​ហែក​ក្បាល​របស់​វា​ដាច់​ជា​ពីរ​កំណាត់ ក្នុងពេលដែល​វា​ប៉ុនប៉ង​បំផ្លាញ​ជីវិត​អ្នកស្រុក ដោយ​ធ្វើ​ឲ្យ​ទឹកជោ​រជន់​លិចលង់​។​
​    ​៣- នាគ​វ​សុ​គី ឬ សេសៈ​
​     ​នាគ​នេះ មាន​ក្បាល​ដល់​ទៅ​៩ ហើយ​វា​គឺជា​នាគ​ពិសិដ្ឋ​មួយ ដែល​ពពួក​ទេវតា និង​អសុរកាយ ឬ​យក្ខ​យក​ខ្លួន​វា​ធ្វើជា​ខ្សែពួរ ដើម្បី​កូរ​សមុទ្រ​ទឹកដោះ បើ​យោងតាម​ទេ​វក​ឋា​វិទ្យា​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា​។​
​    ​សូម​រំលឹកថា ឈុត​កូរ​សមុទ្រ​ទឹកដោះ​នេះ មាន​សារសំខាន់​ជា​អនេក ដោយហេតុថា តាមរយៈ​ការ​កូរ​សមុទ្រ​ទឹកដោះ​នេះហើយ ដែល​លោក​យើង​នេះ​ត្រូវបាន​បង្កើតឡើង​។​
យ័ន្ត ​ជា​សន្លឹក​មាស មាន​ឆ្លាក់​នាគ​សេសៈ ឬ​វ​សុ​គី ពីលើ​, រមណីយដ្ឋាន​ដា​ណូយ ខេត្ត​អាងយ៉ាង ស​.​វ​ទី ៤-៦ នៃ​គ​.​ស និង យ័ន្ត​នៅ​ណុង​ជួ​, ខេត្ត​ដុង​ថាប​, ខេត្ត​គៀង​យ៉ាង ស​.​វ​ទី ៣-៦ កម្ពុជា​ក្រោម (Cf. Le Thi Lien, 2006. Hendu and Buddhist Art)

    ​ទន្ទឹមនឹង​នេះដែរ ពពួក​ទេវតា​ក៏បាន​ទទួល​នូវ​ទឹក​អ​ម្រិ​ត តាមរយៈ​ការ​កូរ​សមុទ្រ​ទឹកដោះ​នេះ ដើម្បី​ជីវិត​អមតៈ​របស់ខ្លួន​ផងដែរ​។ ដូចនេះ នាគ​នេះ ត្រូវ​ផ្សារភ្ជាប់​ទៅនឹង​ទ្រឹស្តី​បង្កើត​លោក​។
ដង ​ធ្នូ ជា​ពស់​ក្បាល ៧ នៅ​ប្រាសាទ S1 សម្បូរ​ព្រៃ​គុក សម័យ​ចេនឡា ស​.​វ​ទី ៧ (Cf. Bosselier, 1966) និង​ទេវ​កថា​វិទ្យា ពាក់ព័ន្ធ​ទៅនឹង​ការបង្កើត​លោក តាមរយៈ​ការ​កូរ​សមុទ្រ​ទឹកដោះ ប្រាសាទអង្គរវត្ត (​ម​.​ត ១៩៦៩)

​     ​វត្តមាន​របស់​ពួក​នាគ​វ​សុ​គី ឬ​សេសៈ ខាងលើនេះ ដែល​បាន​ចាក់​ឫសកែវ​យ៉ាងជ្រៅ​ក្នុង​ផ្នត់គំនិត​ខ្មែរ បាន​លេចធ្លោ​ឡើង​ចាប់តាំងពី​ស​.​វ​ទី​១ នៃ​គ​.​ស ជាពិសេស​ចាប់តាំងពី​ស​.​វ​ទី ៣-៤ នៃ​គ​.​ស ដូច​ចម្លាក់​មាន​ចារ​ឈ្មោះ​សត្វ​នាគ​នេះ នៅ​ម្តុំ​អូរ​កែវជា​សក្ខីកម្ម​ស្រាប់​។​
​ខ​- នាគ​បែប​ពុទ្ធ​និយម​
​    ​៤- នាគ​មុជ្ជ​លិ​ន
​     ​រីឯ​នាគ​មុជ្ជ​លិ​ន​ក្បាល ៣ ឬ ៧ វិញ ដែល​ពាក់ព័ន្ធ​ទៅនឹង​ព្រះ​ជីវប្រវត្តិ​របស់​ព្រះពុទ្ធ​អង្គ​នោះ ចម្លាក់​នៃ​សត្វ​ទីឃជាតិ​អាសិរពិស​ខាងលើនេះ ត្រូវបាន​ជួបប្រទះ​នៅក្នុង​ស្ថានីយ៍​ប្រវត្តិសាស្ត្រ​អង្គរបុរី និង​អ៊ូ​រថង​។
នាគ ​មុជ្ជ​លិ​ន ចម្លាក់​ឥដ្ឋ មកពី​ទីក្រុង​បុ​រេ​អង្គរ អ៊ូ​រថង នៃ​សម័យ​នគរ​ភ្នំ ស​.​វ​ទី ២-៣ (Cf. Origion of Thai Art) និង​គ្រាំ​អង្កាំ ដែល​ផ្នែក​ខាងក្នុង​មាន​ឆ្លាក់​ព្រះ​ពុទ្ធអង្គ​ឆ្លាក់​នាគ អង្គរបុរី សារមន្ទីរ​ជាតិ​ពិ​ន្ធុ​វិទ្យា​ទួលគោក (​ម​.​ត ១៩៩៦)

​ តាម​ព្រះ​ជីវប្រវត្តិ​របស់​ព្រះពុទ្ធ​អង្គ យើង​ដឹងថា នាគ​មុជ្ជ​លិ​ន​ខាងលើនេះ បាន​ជួយសង្គ្រោះ​ទ្រង់​ឲ្យ​ផុតពី​សេចក្តីស្លាប់ បណ្តាល​ពី​ទឹកជំនន់ ដែល​បង្ករ​ឡើង​ដោយ​មារស​ត្រូវ ក្នុងខណៈដែល​ព្រះសម្មាសម្ពុទ្ធ​ហៀបនឹង​ឈានទៅរក​ការ​ត្រាស់ដឹង​៕

ប្រភព http://www.cen.com.kh/culture/

Thursday, June 20, 2013

អាថ៍កំបាំងនៃប្រាង្គប្រាសាទបុរាណ ដ៏មានតំលៃ នៅដើម សតវត្សរ៍ទី១០ ប្រាសាទក្រវ៉ាន់

ប្រាសាទ​ក្រវ៉ាន់ ជាប្រាង្គប្រាសាទបុរាណមួយ  ត្រូវបាន​កសាង​ដោយ​ព្រះបាទ​ហ​សោ​វរ្ម័នទី​១
នៅ​ដើម​សតវត្សរ៍​ទី​១០   ដើម្បី​ឧទ្ទិស​ដល់​សាសនា​ឥណ្ឌូ​    ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត
សៀមរាប។
បច្ចុប្បន្នប្រាសាទ ក្រវ៉ាន់បានប្រែក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តបុរាណវត្ថុដ៏មាន
តំលៃ ជាមួយនឹងរចនាបថនៃប្រាសាទ និង រូបចម្លាក់លើប្រាសាទ  ដ៏ល្អប្រណិត  ដែលបាន
ទាក់ទាញភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក មកទស្សនា និងស្វែងយល់ពីប្រវត្តិនៃការ
កកើតប្រាសាទដ៏អស្ចារ្យមួយនេះ នៅលើទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយកម្ពុជា៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ប្រភព http://www.camnews.com.kh





Sunday, June 16, 2013

ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​អតីត​រាជវាំង​បុរាណ​នៅ​ភ្នំ​គូលែន


រណ្ដៅ ​កំណាយ​ដែល​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​បូរាណ​វិទ្យា (ADF) បាន​ជីក​ដើម្បី​ស្រាវជ្រាវ នៅ​ជិត​ភូមិ​អន្លង់ធំ លើ​ខ្នង​ភ្នំ​គូលែន ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០១៣។ RFA/Hang Savyouth


មន្ត្រី​អាជ្ញាធរ​អប្សរា​ទទួល​ បន្ទុក​ការពារ​ប្រាសាទ​បូរាណ និង​ក្រុម​អ្នក​ធ្វើ​កំណាយ​បូរាណ​វិទ្យា​បាន​អះអាង​ស្រប​គ្នា​ថា គេ​ទើប​តែ​រក​ឃើញ​ទីតាំង​អតីត​ព្រះបរម​រាជវាំង​សម័យ​បូរាណ​នៃ​រាជធានី មហិន្ទ្របព៌ត ដែល​មាន​អាយុកាល​ជាង ១២០០​ឆ្នាំ​ហើយ។ ទីតាំង​អតីត​​​​​រាជវាំង​បូរាណ​នោះ នៅ​កប់​ក្រោម​ដី ដោយ​មាន​ព្រៃ​ក្រាស់​​ដុះ​គ្រប​នៅ​លើ​​ខ្នង​ភ្នំគូលែន។
អគ្គនាយក​អាជ្ញាធរ​អប្សរា គឺ​លោក ប៊ុន ណារិទ្ធិ។ លោក​បាន​មាន​ប្រសាសន៍​នៅ​​រសៀល​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មិថុនា ថា កាល​ពី ៤-​៥​ខែ​មុន ក្រុម​អ្នក​បូរាណវិទ្យា​មក​ពី​ស្ថាប័ន​ប្រមាណ ៧-៨ ដែល​ធ្លាប់​ស្រាវជ្រាវ​នៅ​តំបន់​អង្គរ បាន​សហការ​គ្នា​ចូល​វិភាគទាន​ជាមួយ​អាជ្ញាធរ​អប្សរា ហើយ​បាន​ជួល​ក្រុមហ៊ុន​បរទេស​មួយ​​ដែល​មាន​ជំនាញ​ខាង​ថត​ពី​លើ​អាកាស ​ឱ្យ​ធ្វើ​ការ​ថត​យក​ទិន្នន័យ​នៅ​ក្រោម​ដី​ទៅ​លើ​តំបន់​ប្រាសាទ​បូរាណ​ចំនួន ៣​កន្លែង ​គឺ​នៅ​តំបន់​អង្គរ​មួយ​កន្លែង នៅ​ប្រាសាទ​កោះកែ មួយ​កន្លែង និង​នៅ​លើ​ខ្នង​ភ្នំ​គូលែន មួយ​កន្លែង។ ការ​ថត​នោះ គឺ​នៅ​តំបន់​ខ្នង​ភ្នំ​គូលែន ​បាន​រក​ឃើញ​ទីតាំង​មួយ​កន្លែង ដែល​គេសង្ស័យ​ថា ជា​អតីត​ព្រះ​បរម​រាជវាំង​នៃ​រាជធានី​មហិន្ទ្របព៌ត។
លោក ប៊ុន ណារិទ្ធិ៖ «គេ​បញ្ជូន​ ទិន្នន័យ​ហ្នឹង​មក​ខាង​អាជ្ញាធរ​ អប្សរា​ហើយ ដូច្នេះ​វា​ត្រូវ​ការ​បកស្រាយ​ត​ទៅ​ទៀត។ ទិន្នន័យ​ហ្នឹង គេ​ថត​រូប​ពី​លើ​អាកាស​មក។ អា​ហ្នឹង​ការ​យល់​ឃើញ​របស់​គេ​ថា ច្បាស់​ហើយ ប៉ុន្តែ​យើង​ត្រូវ​ការ​តាម​ដាន​ត​ទៅ​ទៀត​ពី​អ្វីៗ ការ​បកស្រាយ​វា​មិនមែន​យើង​ទាន់​ជឿ​ថា ១០០% ទេ»
មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ទៅ​ ធ្វើការ​នៅ​ទី​នោះ ដើម្បី​ការពារ​ព្រៃ​ឈើ និង​ប្រាសាទ​បូរាណ​មួយ​ចំនួន​ដែល​គេ​រុក​រក​ឃើញ​ជា​បន្តបន្ទាប់។
​អ្នក​ស្រាវជ្រាវ​បូរាណ​វិទ្យា​មួយ​ក្រុម​ របស់​អង្គការ​​​ឈ្មោះ មូលនិធិ​អភិវឌ្ឍន៍​បូរាណ​វិទ្យា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អេឌីអេហ្វ (ADF) បាន​ឱ្យ​ដឹង​ថា គេ​មាន​អំណះអំណាង​មួយ​ចំនួន ដើម្បី​បញ្ជាក់​ថា ទីតាំង​ក្រោម​ដី​ដែល​គេ​បាន​រក​ឃើញ​នោះ ​ពិត​ជា​អតីត​ព្រះ​បរម​រាជវាំង​នៃ​សម័យ​បុព្វកាល។
​អ្នក​គ្រប់គ្រង​មូលនិធិ​អភិវឌ្ឍន៍​បូរាណ​ វិទ្យា លោក សឿ ពេជ្រ ​បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​តែង​ធ្វើ​កំណាយ​ជា​ច្រើន​កន្លែង​នៅ​លើ​ខ្នង​ភ្នំ​គូលែន នោះ ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០៨ មក ហើយ​កាល​ពី​ឆ្នាំ​២០១០​ គឺ​ក្រុម​របស់​លោក​បាន​ចូល​ទៅ​ដល់​កន្លែង​ទីតាំង​អតីត​ព្រះ​បរម​រាជវាំង​នោះ ក៏​មាន​ការ​សង្ស័យ ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក្រុម​របស់​លោក​ពុំ​មាន​អំណះអំណាង​គ្រប់គ្រាន់​​ ដើម្បី​បញ្ជាក់​​ថា ទី​នោះ​ពិត​ជា​អតីត​ព្រះ​បរម​រាជវាំង​ទេ។ ទើបតែ​កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១២ គឺ​​ក្រុម​របស់​លោក​បាន​យក​ម៉ាស៊ីន​ថត សេស ទៅ​ថត​ទិន្នន័យ​ក្រោម​ដី ហើយ​អាច​បញ្ជាក់​ថា ទី​នោះ​គឺ​ពិត​ជា​អតីត​រាជធានី​មែន។
លោក សឿ ពេជ្រ៖ «យើង​រក​ឃើញ​ផ្លូវ​ ហៃវេយ៍ (High Way) ២ ដែល​ខ្វែង​គ្នា ហើយ​ចំ​កណ្ដាល​មុខ​រាជធានី ហើយ​មួយ​ទៀត អំណះអំណាង​ពី​ខាង​បូរាណ​វិទូ ​រក​ឃើញ​កំណាយ​ទាំង​អស់​ គឺ​ជា​វត្ថុ​ប្រើប្រាស់​នៅ​ក្នុង​ព្រះ​បរម​រាជវាំង។ យើង​រក​ឃើញ​ដែរ កម្រាល​ប្រហែល​ជា ១​ម៉ែត្រ កប់​ទៅ​ក្រោម​ដី គឺ​ក្រាល​ដោយ​ឥដ្ឋ​ទាំង​អស់។ ពួក​ខ្ញុំ​មាន​ឯកសារ មាន​ទាំង​រូបថត​ពេល​ដែល​យើង​កំណាយ​ហើយ»
​ទោះ​យ៉ាង​ណា​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ ឱ្យ​ដឹង​ថា នៅ​ទីតាំង​អតីត​ព្រះ​បរម​រាជវាំង​បូរាណ​នោះ បច្ចុប្បន្ន​គឺ​ជា​តំបន់​ព្រៃ​ក្រាស និង​មាន​គ្រាប់​មីន​ខ្លះៗ​ផង។
​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា លោក សឺន គង់ បាន​មាន​ប្រសាសន៍​ថា អតីត​រាជធានី​មហិន្ទ្រ​បព៌ត នៅ​លើ​ខ្នង​ភ្នំ​គូលែន​នោះ បាន​កសាង​ឡើង​ដោយ​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះនាម ជ័យវរ្ម័នទី២ នៅ​​ក្នុង​អំឡុង​ឆ្នាំ​​៨០២ នៃ​គ្រិស្ត​សករាជ៕ ប្រភពព័ត៌មាន ៖ RFA
back to top 

ប្រភព http://www.ksn-news.com/ 

Saturday, June 15, 2013

រឿង​កំប្លែង​ខ្លីៗ ​តាចាស់​ប៉ះក្រមុំ​បី​

លោកតា ប៊​ន ដឹក​ចៅ​ចេញពី​វង្ស​ល្បែង​មកវិញ គាត់​បាន​ទិញ​នំចំណីឆ្ងាញ់ៗ ផ្ញើ​យាយ​របស់​គាត់​នៅឯ​ផ្ទះ។ ពេលមកដល់​ផ្ទះ​ភ្លាម​ចៅ​​របស់គាត់​លោត​ជើង​បី​ជើង​បួន​ហើយ អួត​ប្រាប់​យាយ​វា​ថា៖
-យាយ​អើយ​យាយ! តា​ប៉ះចំ​ក្រមុំ​បី​ម្តង​អរ​ប្រកាច់ប្រកិន…មានអី​ហុច​ពី​ពាន់​មក​ឲ្យ​ខ្ញុំ (នែ​អា​ចៅ​ឯង​យកពីរពាន់​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ទៅ​​កុំ​នៅ​រំខាន​តា ទុក​ឲ្យ​តា​លេង​ផ្តាំ​ចាស់​ម្តង! តែ​ប៉ុណ្ណេះ ហេង ហើយ អា​ចៅ…) ខ្ញុំ​បាន​លុយ​ភ្លាម​ចេញ​ភ្លែត ទុក​ឲ្យ​តា​លេង​តាម​តែ​​ចិត្ត​​គាត់…
*ស្អីៗ អា​ចៅ!តា​ឯង​ឥឡូវ​ចេះ​ខូច​ផង? ផ្តេសផ្តាស​មែន​តា​កញ្ចាស់​នេះ លោតែ​ចេះ​ខូច​ក្រមុំ​ដល់​ទៅ​បី។
+ខូច​ស្អី យាយ​វា! ម្តេចក៏​ខឹងសំបារ​ខុស​រឿង​អញ្ចឹង?
-យី​ខុស​រឿង​ផង អា​ចៅ​មកដល់​វា​និយាយ​ក្តែងៗ ថា​កញ្ចាស់ ឯង​បាន​ក្រមុំ​បី​អរ​ប្រកាច់ប្រកិន…
+អូ…! អូ…! ស្មានតែ​រឿង​ស្អី​យាយ​វា ! ប្រញាប់​តែ​ច្រឡោត​មិនមែន​ក្រមុំ​បី​នៅក្នុង​បារ​ក្នុង​បនទេ គឺ​ក្រមុំបី​នៅក្នុង​បៀរ​ណាមួយ​ដៃ នោះ​​ខ្ញុំ​អ៊ុត ទៅ​ប៉ះ​ក្រមុំ​បី (អុង បី)ត្រូវចំ​ខ្ញុំ​ចាក់​ធំ​ផង មេ​សង​ញ័រ​ដៃ ណេះ​យកទៅ​លុយ​ឈ្នះ ប៉ះ​ក្រមុំ​បី​កុំ​អី​ស៊ី​សៀង!!!
 
ប្រភព http://www.khmerstation.com

Wednesday, June 12, 2013

សំណើច រឿង៖ ឯងជាប់គុកពីបទ អ្វីដែរ!

អ្នកទោស​២​នាក់ អង្គុយ​ជជែក​គ្នា​នៅ​ក្នុង​គុក ...
អ្នកទោស​ទី ១៖ ឯង​ជាប់គុក​ពី​បទ​អ្វី​ដែរ?
អ្នកទោស​ទី ២៖ លួច​គោ។
អ្នកទោស​ទី ១៖ ជាប់គុក​ប៉ុន្មាន​ឆ្នាំ?

អ្នកទោស​ទី ២៖ ៥​ឆ្នាំ​...​ចុះ​ចំណែក​ឯង​វិញ?
អ្នកទោស​ទី ១៖ ប្លន់​សម្លាប់ ...​ជាប់គុក ៥០​ឆ្នាំ ! ចុះបើ​រួច​ពី​គុក ឯង​គិត​រកស៊ី​អ្វី​ដែរ?
អ្នកទោស​ទី ២៖ ធ្វើ​ចម្ការ ចិញ្ចឹម​មាន់​ទា គោក្របី នៅ​តាម​ជនបទ ឈប់​ដើរ​លួច​គេ​ហើយ
ចុះ​ចំណែក​ឯង​វិញ គិត​រកស៊ី​អ្វី​ដែរ?
អ្នកទោស​ទី ១៖ ពេល​នេះ​ខ្ញុំ​អាយុ ៥០​ឆ្នាំ   ទៅ​ហើយ ពេល​ចេញពី​គុក​...​អាយុ ១០០ ឯង​
ចង់អោយ​ខ្ញុំ​រក​ស៊ីអ្វី​ទៀត​ទៅ!

ប្រភព http://www.camnews.com.kh

សំណើច រឿង៖ អ្នកណា ជា ឪ វា!

ក្រុមគ្រួសារមានការពិបាកចិត្ត ដោយកូនអាយុបាន៣ឆ្នាំ ហើយនៅ   តែពុំចេះនិយាយ។
តែពេលវាចេះនិយាយសែនចំលែក វាចេះហៅយាយ ស្រាប់តែព្រឹកយាយស្លាប់​។ ​វាចេះ
ហៅ តាស្រាប់តែស្អែកឡើងតាស្លាប់! ឳពុកវាខំបន់ស្រន់   កុំអោយវាចេះ  ហៅពាក្យ ឳ!

រំលងបាន ប៉ុន្មានថ្ងៃ វាចេះ ហៅឈ្មោះឳទៀត   ឳវាសែនពិបាកចិត្ត ព្រោះគិតថាខ្លួននឹង
ត្រូវស្លាប់ ថ្ងៃស្អែក! គាត់ក៏ហៅមិត្តភក្តិ   មកដើរលេង   ចូលបារ   ស៊ីផឹកជាកិច្ច លាគ្នា។
ពេលថ្ងៃកំណត់មកដល់ ឳពុកបែរជា  មិនស្លាប់ តែបែរជា ស្លាប់បុរសនៅទល់មុខផ្ទះទៅ
វិញ! ឳវា អផង ពោលរអ៊ូៗ! ដោយខឹងថា "តើអញជាឳវា ឬ បុរសនោះជាឳវា? ហេងវិញ
កុំអីអញ មិនបានឃើញពន្លឺថ្ងៃ តទៅទៀតទេ!

ប្រភព http://www.camnews.com.kh

សំណើច រឿង៖ សំលាញ់ តើឯងរៀងខាងអីដែរ?

នែ !​អញ​ឃើញ​បងប្រុស​ទី១  ឯង​រៀន​ខាង​សេដ្ឋកិច្ច   ចំណែក​បងប្រុស​ទី២ ឯង​រៀន
​ខាង​ហិរញ្ញវត្ថុ។ ​ចុះ​ចំណែក​រូប​ឯង​ជា​ប្អូន ហេតុ​អ្វី​មិន​យក​គំរូ​តាម​បង​ឯង​ទាំង​ ២នាក់
ឯង​បែរជា​ទៅ​រៀន​ខាង​ច្បាប់​វិញ?

អូ! សម្លាញ់​ឯង​ពិតជា​ឥត​ដឹង​ខ្យល់​អី​មែន ! ប្រសិនបើ​អញ​មិន​រៀន​ខាង​ច្បាប់​ទេ តើ​
ថ្ងៃក្រោយ​បាន​អ្នក​ណា ជួយ​សង្គ្រោះ​បងៗ​អញ ទាំង​២​នាក់​នោះ?

ប្រភព http://www.camnews.com.kh

សំណើច រឿង៖ អាប្រុសទឹកកក មីផ្ទាំងស៊ីប!

មាន​គូរ​សង្សា​មួយគូ បាន​ស្រលាញ់​គ្នា​តាំងពី នៅ​សិក្សា​ម្ល៉េះ ហើយ​បាន​សន្យា​ថា​នឹង​រួមរស់​
ជាមួយ​គ្នា ថែរ​រក្សា​គ្នា   ​ទៅ​វិញ​ទៅ​មក  រ​ហូត​ដល់​ថ្ងៃ​មរណៈ។ ជូន​ពេល​មួយ​នោះ បុរស​ជា
ស​ង្សា​បានឃើញ   នារី​ដែល​ជាស​ង្សា​ខ្លួន  ​បាន​បណ្តើរ ប្រុស​ផ្សេង​យ៉ាង​កៀកកើយ ឃើញ​
បែប​នោះ​គេ​ក៏​ធ្វើ​ប​ញ្ឍឺវិញ ដោយ​បណ្តើរ​ត្រសង​ជាមួយ​នារី​ផ្សេង​វិញ​ដូច​គ្នា​ដែរ ។​

ថ្ងៃ​បន្ទាប់​មក ពួក​គេ​បាន​ឈ្លោះ​គ្នា​យ៉ាង​ខ្លាំង ដោយ​សុំ​ចែកផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន ប៉ុន្តែ​មុន​នឹង​
គេ​ចែកផ្លូវគ្នា  ខាង​នារី​បាន​បន្សល់​នូវ​ពាក្យ​មួយ​មាត់​ដល់​បុរស​នោះ​ថា ​"អា​ប្រុស​ទឹកកក"។
​ដោយ​នឹក​ឆ្ងល់​ក្នុង​ចិត្ត បុរស​នោះ​ ក៏​បាន​គិត​ទៅ​លើអត្ថន័យ​ពាក្យ​នោះ ស្រាប់តែ​នឹកឃើញ​
ថា ធម្មតា​ទឹកកក   កាលណា​ទុក​វា​យូរៗ ​ទៅ   វា​នឹង​រលាយ   តាម​ពិត​នាង​ចង់​ជេរ​អញ​ថា
​ "អារ​លាយទេតើ" ដូច្នេះ  បុរស​នោះ​     ក៏​បាន​ទុក​ពាក្យ​មួយ​មាត់      អោយ​នាង​វិញ​ដែរ​គឺ
​ "មី​ផ្ទាំង​ស៊ី​ប"។ នាង​នឹកគិត​វិញ​ម្តង លុះ​គិត​យូរៗ ​ទៅ​ក៏​យល់​ថា ផ្ទាំង​ស៊ី​ប​គឺ ​គេ​ទុក សំរាប់​
ហាត់​បាញ់កាំភ្លើង។​ នាង​ក៏​លាន់មាត់​ថា ​"មី​គេ​បាញ់តើ​...!"៕

ប្រភព http://www.camnews.com.kh

សំគាល់​អត្តចរិត​មនុស្ស​តាម​រយៈ​ឥរិយាបថ​ឈរ

ជាការ​ពិតណាស់​ឥរិយាបថ​របស់​មនុស្សម្នាក់ៗ អាច​បញ្ជាក់​ពី​អត្តចរិត​របស់​ពួកគេ​បាន។ដូច្នេះ សូម​យើងខ្ញុំលើកយក​នូវ​ចំណុច​មួយចំនួន​នៃ​ការ​សំគាល់​លក្ខណៈ របស់​មនុស្ស​តាមរយៈ​ឥរិយាបថ​ឈរ​មក​បង្ហាញជូន​ប្រិយមិត្ត​ដូចខាងក្រោម៖

  - មនុស្ស​ដែល​ឈរ​ត្រង់​ខ្លួនៈ ជា​មនុស្ស​ដែលមាន​គំនិត​លើ​ម្ចាស់ការ​លើ​ខ្លួនឯង និង​មិនសូវ​ទទួលយក​គំនិត​របស់​អ្នកដទៃ​ប៉ុន្មាន​ទេ។ ប៉ុន្តែ​ជា​មនុស្ស​មាន​សណ្តាប់​ឆ្នាប់​មាន​វិន័យ និង​មាន​ចរិត​ត្រង់​ទៅ​ត្រង់​មក​មិនចេះ​លាក់លៀម។

  - មនុស្ស​ដែល​ឈរ​បែប​យោធាៈ ជា​មនុស្ស​ក្លាហាន និង​ជា​អ្នកដឹកនាំ​យ៉ាងពិត​ប្រាកដ ជាម​នុស្ស ដែល​ចូលចិត្ត​ជីវិត​បែប​សាមញ្ញ មាន​សេរីភាព​មាន​មិត្តភក្តិ​ច្រើន ពូកែ​និយាយ​សម្របសម្រួល និង​ជាម​នុស្ស​ស្រឡាញ់​គ្រួសារ​បំផុត។
  - មនុស្ស ដែល​ឈរ​អែន​ខ្លួន ឬ​ហុច​ក្បាលពោះ​ទៅ​មុ​ខៈ ជា​មនុស្ស​ដែល​ងាយ​នឹង​រំជួលចិត្ត មាន​ទឹកចិត្ត​ជួយ​យកអាសា​អ្នកដទៃ ប៉ុន្តែ​ជាម​នុស្ស​ហ្មត់ចត់ មានការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​អាចជា​ទីពឹង​របស់​អ្នកដទៃ​បាន តែ​មិន​ចូលចិត្ត​និយាយ​លេង​សើច​​ទេ។

  -មនុស្ស​ដែល​ឈរ​កោង​ខ្នង: ជា​មនុស្ស​ដែលមាន​ចរិត​ប្រាកដប្រជា និង​ហ្មត់ចត់ ជាពិសេស​រឿង​ការងារ មិន​ចូលចិត្ត​លេងសើច​តែមាន​ភាព​ខ្មាសអៀន​បន្តិច។

      -មនុស្ស​ដែល​ឈរ​ទ្រេត​ខ្លួន​ទៅក្រោយៈ ជា​មនុស្ស​សុភាពរាបសា ទន់ភ្លន់ មាន​របៀបរបប​ល្អ ហ្មត់ចត់ ពូកែ​អៀន តែ​ជាម​នុស្ស​សាមញ្ញ​មិន​ប្រកាន់ខ្លួន។

  -មនុស្ស​ដែល​ឈរ​ដោយ​ឥរិយាបថ​មិន​ច្បាស់លាស់ៈ ជា​មនុស្ស​មិន​ចូលចិត្ត​ឋិត​នៅក្នុង​ក្រឹ​ត​ក្រម​មាន​ទំនាក់ទំនង​ល្អ ចូល​ចិត្ត​សប្បាយ​រីករាយ និង​មាន​សណ្តាន​ចិត្តល្អ៕

ប្រភព http://www.khmerstation.com

Monday, June 10, 2013

ប្រាសាទអាថ៍កំបាំងនៅកណ្តាលព្រៃជ្រៅ ដ៏ចម្លែក មានមន្រ្តី អ្នកប្រាជ្ញ ១០ម៉ឺននាក់ នៅក្នុងប្រាសាទព្រះខ័ន

ប្រាសាទព្រះខ័ន​ ជាប្រាង្គបា្រសាទបុរាណ ដ៏អច្ឆរិយមួយ ដែលបាន​កសាងឡើង ​នៅ​កន្លែង
​ដែល​ព្រះ​បាន​ជ័យវរ្ម័ន​ទី​៧ ​ ទទួល​ជោគជ័យ​  លើ​ការ​លុកលុយ​  របស់​ចាម​   ក្នុង​ឆ្នាំ​១១៩១​
ដែលមានទីតំាងស្ថិតនៅក្នុងខេត្តសៀមរាប។
​ភាពរុងរឿង នៃប្រាសាទ​នេះ ​ជា​មជ្ឈមណ្ឌល​  នៃ​ការប្រមូលផ្ដុំ​ នូវក្រុមមនុស្ស​ សំខាន់ៗ​ ជា
ច្រើន   ដែល​មាន​មន្ត្រី   អ្នកប្រាជ្ញ និង ​អ្នកបម្រើ​ជិត​ ១០០,០០០​នាក់​។ ប្រាសាទ​នេះ​ រចនា
​ឡើង​រាបស្មើ ជាមួយនឹង​គម្រោង​មូលដ្ឋាន ​នៃ​វិចិត្រសាល​រាង​ ជា​បួន​ជ្រុង ​បន្តបន្ទាប់  ជុំវិញ​
បដិសរណដ្ឋាន ​ព្រះពុទ្ធសាសនា និង​ ស្មុគស្មាញ​ ដោយ​ប្រាសាទ​ហិណ្ឌូ​។
បច្ចប្បន្ន ប្រាសាទព្រះខ័ន បានក្លាយទៅជា    តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត  ដ៏ល្បីល្បាញ​
ពេញពិភពលោក ជាមួយនឹងស្នាដៃដ៏ល្អប្រណិត របស់ខ្មែរ  បានរួបរួម និង សាមគ្គីគ្នាឡើង
បានកសាង  ប្រាង្គប្រាសាទដ៏ល្អឥតខ្ចោះ  បន្សល់ទុក  សំរាប់កូនខ្មែរ និង មនុស្សជាតិទាំង
អស់ បានស្គាល់៕
សូម ទស្សនា រូបភាព ខាងក្រោម!!!

ប្រភព http://www.camnews.com.kh





Monday, June 3, 2013

កំសាន្តជាមួយនឹង ទិដ្ឋភាពដ៏ស្រស់បំព្រង និង អាថ៍កំបាំង នៃប្រាសាទកោះកេរ្តិ៍ ដ៏ចម្លែក

កោះ​កេរ្តិ៍​ ជាប្រាសាទបុរាណដ៏អច្ឆរិយខ្មែរ មានដើមកំណើតតាំងពីយូរឡុងណាស់មកហើយ។
កោះកេរិ៍្ត ក៏ធ្លាប់​ជា​រាជធានី​បុរាណដ៏ល្បីល្បាញ​ របស់​ប្រទេស​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅ
ក្នុង​ភូមិស្រ​យ៉ង់ ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេន ចម្ងាយ​ប្រមាណ​ ៤៩​គ​.​ម ភាគ​ខាងលិច​នៃ​ទីរួមខេត្ត
ព្រះវិហារ។
បច្ចុប្បន្ន ប្រាសាទកោះកេរ្តិ៍ បានប្រែក្លាយខ្លួន ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដ៏ពេញនិយម
មួយ  សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ជាច្រើន បានមកទស្សនា នូវស្នាដៃ ដ៏ប៉ិនប្រ
សព្វ នៃការកសាងប្រាសាទ ដ៏ល្អឥតខ្ចោះ របស់ខ្មែរ ពីសម័យដើម។
ប្រាសាទ​នេះ​   ត្រូវបាន​សាងសង់​ឡើង  ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ (​គ​.​ស ៩២៨-៩៤២)​ មាន
​កម្ពស់​  ៣៥​ម៉ែត្រ និង ​រចនាប័ទ្ម​របស់​វា ប្រហាក់ប្រហែល​នឹង​ចេតិយ​ប្រាំមួយ​ជាន់​។ ប្រាសាទ​
នេះ​បែរមុខ  ​ទៅ​លិច  ទៅរក​ក្រុង​អង្គរ​។ ប្រាសាទនេះ  ​ត្រូវ​បាន​កសាង ដើម្បី​គោរពបូជា​ដល់
ត្រី​ភូ​វ​នេ​ស្វ​រៈ ជា​អាទិទេព​ផ្តល់​នូវ​សេចក្តីសុខ​សប្បាយ​៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ប្រភព http://www.camnews.com.kh