រមណីដ្ឋានប្រាសាទព្រះគោ ស្ថិតនៅក្នុងឃុំថាឡាបូរិវ៉ាត់ដែលភ្ញៀវទេសចរអាចធ្វើដំណើរ
ដល់ទីនោះតាមទូក ដោយឆ្លងកាត់ទន្លេ សេកុង និង ទន្លេមេគង្គដែលជាចំនុចប្រសព្វគ្នា
មានទឹកហូរ ខ្មួលខ្មាញ់។ ប្រាសាទព្រះគោ គឺជារមណីដ្ឋានប្រវត្តិសាស្រ្តមួយ ដ៏មានសារៈ
សំខាន់នៃ ខេត្តស្ទឹងត្រែងដែលត្រូវបាន កសាងឡើងនៅក្នុងសតវត្សទី៦-៧ ក្នុងរាជព្រះ
បាទជ័យវរ័ន្មទី១ សម្រាប់ឧទ្ទិស ចំពោះអាទិទេពក្នុងសាសនាព្រាហ្មណ៍ប្រាសាទព្រះគោ
ត្រូវបានកសាងឡើង ក្នុងរចនាបថឥដ្ឋក្រហមនិងថ្មបាយក្រៀម។ នៅពេលច្ចុប្បន្ននេះ គឺ
នៅសល់តែតួព្រះវិហារ ដែលមាន បណ្តោយ ៩ម៨ម និង កំពស់៧មតែ ប៉ុណ្ណោះ ។
ចំណែក ផ្នែកដទៃទៀត ដែលមានប្រាសាទជា ច្រើនត្រូវបានកសាង ជុំវិញព្រះវិហារត្រូវ
បានរលំដួលបាក់បែក អស់ហើយ។ មានផ្នែក ជាច្រើន នៃតួប្រាសាទដែលត្រូវបានរលំ
ធ្លាក់និង នៅរាយប៉ាយ ជុំវិញទីនោះហើយនៅពេលដែលគេចូលទៅ។ គេត្រូវធ្វើ ដំណើរ
ឆ្លងកាត់ខ្លោងទ្វាធំពីរ ដែលបានបន្សល់ទុកទ្រង់ទ្រាយគ្មានបាក់បែកលើកលែងតែធ្នឹមនិង
គ្រឹះខាងក្រោម ត្រូវបាន កសាង ឡើង វិញ បន្ទាប់ពីមានការបំផ្លាញ។
នៅខាងមុខប្រាសាទ មានបដិមារូបព្រះគោ និង មានរូបមេគោមួយដ៏ធំ សក្តិសិទ្ធិ ហើយ
នោះជាហេតុផលមួយ ដែលនាំឱ្យ ប្រជាជនកម្ពុជាជំនាន់ក្រោយបានហៅប្រាសាទនេះថា
"ប្រាសាទព្រះ គោ" ។
នៅផ្នែកខាងកើតនៃរូបបដិមាករព្រះគោ ដែលមានទំហំ១០មការ៉េសម្រាប់លេងវាយខែល
ដែលជាល្បែងប្រជាប្រិយខ្មែរមួយ តែងតែលេង ជារៀងរាល់ឆ្នាំ នៅក្នុងរដូវ ចូលឆ្នាំខ្មែរ
ដែលមានរយៈពេល៤ថ្ងៃ និងបីយប់ហើយជាធម្មតាល្បែងប្រជាប្រិយនេះត្រូវបានគេលេង
ក្នុង ពេលរសៀល។ ល្បែងវាយខែល ជាល្បែងប្រជាប្រិយរបស់ជនជាតិភាគតិចកួយ នៅ
ក្នុងពិធីបុណ្យជារៀងរាល់ ឆ្នាំ របស់ ពួក គេ ហើយជនជាតិនេះមានរស់នៅក្នុងខេត្តខ្លះនៃ
ព្រះរាជាណាចក្រកម្ពុជា ដូចជាខេត្ត ស្ទឹងត្រែង ខេត្ត កំពង់ធំ និងខេត្តព្រះវិហារ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ប្រភពដើម http://www.camnews.com.kh/News/Detail/59607/preah-ko-temple